សូម​ធ្វើការ​អាប់​ដេ​តទៅ​លើ Google Chrome ដើម្បី​ដោះស្រាយ​ទៅលើ​បញ្ហា​នៃ​ការវាយប្រហារ​ជាច្រើន!

0

ក្រុមហ៊ុន​បច្ចេកវិទ្យា Google បាន​បញ្ចេញ​នូវ Chrome 85.0.4183.121 សម្រាប់ Windows, Mac និង Linux ដែលមាន​ការជួសជុល​ទៅលើ​កំហុស​ចំនួន ១០ ។ ការកេងប្រវ័ញ្ច​ទៅលើ​ចំណុច​រងគ្រោះ​ទាំងនេះ​អនុញ្ញាតអោយ​អ្នក​វាយប្រហារ​អាចធ្វើ​កា​រ​បញ្ជា​កូដ​ពី​ចម្ងាយ​បាន​ផងដែរ​ទៅលើ​អ្នកប្រើប្រាស់។

នៅក្នុង​ចំណុច​រងគ្រោះ​ទាំង ១០ នេះ ចំណុច​រងគ្រោះ ៧ ត្រូវបាន​រាយការណ៍​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​សុវត្ថិភាព ហើយ ៣ ទៀត​ត្រូវបាន​រាយការណ៍​ពី​ក្រុមការងារ​សុវត្ថិភាព​របស់ Google ។ ចំណុច​រងគ្រោះ​នេះ​មាន៖

  • CVE-2020-15960: អនុញ្ញាតអោយ​អ្នក​វាយប្រហារ​អាច​មើល​ទៅលើ​ទីតាំង​ម៉េ​មូ​រី ឬ​វាយប្រហារ​អោយ​គាំង។
  • CVE-2020-15961, CVE-2020-15963, CVE-2020-15966: អនុញ្ញាតអោយ​អ្នក​វាយប្រហារ​បញ្ចុះបញ្ចូល​អ្នកប្រើប្រាស់​ធ្វើការ​តម្លើង​នូវ malicious extension ដើម្បី​ធ្វើការ​គ្រប់គ្រង​ព័ត៌មាន​រសើប។
  • CVE-2020-15962: អនុញ្ញាតអោយ​អ្នក​វាយប្រហារ​អាចធ្វើ​កា​រ​វាយប្រហារ​ពី​ចម្ងាយ​តាមរយៈ​ឈ្មោះ Domain ។
  • CVE-2020-15965: អនុញ្ញាតអោយ​អ្នក​វាយប្រហារ​សរសេរ​នៅក្នុង Buffer ។
  • CVE-2020-15964: ការផ្ទៀងផ្ទាត់​មិន​គ្រប់គ្រាន់​ដែល​រកឃើញ​នៅក្នុង media router នៃ Chromium browser ៕

LEAVE A REPLY

Please enter your comment!
Please enter your name here