អ្នកទិញ​ទំនិញ​នៅ​ថ្ងៃ Amazon Prime Day សូម​ប្រយ័ត្ន! អ្នក​វាយប្រហារ​បង្កើត​គេហទំព័រ​ក្លែងក្លាយ​ដោយ​ប្រើ​ម៉ាក​យីហោ Amazon

0

សម្រាប់ Amazon Prime Day ចាប់ផ្តើម​ដំណើរការ​ហើយ ជាពិសេស​អ្នក​វាយប្រហារ​បាន​បង្កើន​យុទ្ធនាការ​ការ​ក្លែងបន្លំ​ដោយ​ប្រើប្រាស់​នូវ​ម៉ាក​យីហោ និង​ឡូ​ហ្គូ​របស់ Amazon ផងដែរ។ យោងតាម​អ្នកស្រាវជ្រាវ​នៅក្នុង​រយៈពេល ៣០ ថ្ងៃ​ចុង​ក្រោយនេះ​ការចុះឈ្មោះ​គេហទំព័រ​ក្លែងក្លាយ​មាន​ចំនួន ២១% ជាមួយនឹង​ពាក្យ​ថា “Amazon” បើ​ប្រៀបធៀប​ទៅនឹង​ខែ​មុននេះ។

អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​មកពី Bolster បញ្ជាក់ថា វា​មានការ​កើនឡើង​យ៉ាងខ្លាំង​នៃ​គេហទំព័រ​លួច​បន្លំ និង​ការបោក​បញ្ឆោត​ថ្មី​របស់​ក្រុមហ៊ុន Amazon នៅក្នុង​ខែសីហា​ជាមួយនឹង​ការកើនឡើង ២,៥ ដង​ទៀត​នៅក្នុង​ខែកញ្ញា​នេះ។ អ្នក​វាយប្រហារ​ព្យាយាម​ចម្លង​ប្លង់​រចនា​ខាងលើ ខាងក្រោម ពុម្ពអក្សរ និង​វិមាត្រ​របស់​គេហទំព័រ Amazon ដើម្បី​បញ្ឆោត​អ្នកទិញ​ទំនិញ។

ពួក​ហេ​គ​ឃ័​រ​ព្យាយាម​ទាក់ទាញ​ជនរងគ្រោះ ហើយ​ពួកគេ​លួច​យក​ទិន្នន័យ​ដែល​ងាយ​រងគ្រោះ​បំផុត​ដូចជា​ព័ត៌មាន​កាត​ឥណទាន ឈ្មោះ ថ្ងៃកំណើត អ៊ីមែល និង​អាស័យដ្ឋាន និង​ព័ត៌មាន​លំអិត​ផ្សេងទៀត​ចូលក្នុង​គេហទំព័រ​ព្យាបាទ​របស់​ពួក​ហេ​គ​ឃ័​រ​នេះ។ នៅក្នុង​ពិភព​ឌីជីថល​នេះ ការត្រួតពិនិត្យ​សុវត្ថិភាព​គេហទំព័រ​គឺជា​ក្តីបារម្ភ​ដ៏​សំខាន់បំផុត​ព្រោះថា​វា​មាន​គេហទំព័រ​ព្យាបាទ​រាប់មិនអស់​ដែល​អាច​រកបាន​នៅ​គ្រប់​ទីកន្លែង​តាម​អ៊ិន​ធរ​ណិ​ត។ យើង​ត្រូវ​រកមើល​ដោយ​វៃឆ្លាត ហើយ​ត្រូវ​ប្រាកដថា​គេហទំព័រ​នោះ​មិនមាន​គ្រោះថ្នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here