Cisco ដោះស្រាយកំហុសសុវត្ថិភាពកម្រិតខ្ពស់ជាមួយ IP Cameras, Webex Teams និង Identity Services Engine ដែលអនុញ្ញាតឱ្យអ្នកវាយប្រហារប្រតិបត្តិពីចម្ងាយនៅលើឧបករណ៍ដែលរងផលប៉ះពាល់នេះ។ Cisco ក៏ជួសជុលទៅលើភាពងាយរងគ្រោះមធ្យមកម្រិតធ្ងន់ចំនួន ១១ ក្នុងឧបករណ៍Cisco ផ្សេងទៀតផងដែរ។
ភាពងាយរងគ្រោះស្ថិតនៅក្នុង DLLs នៅក្នុងCisco Webex Teams client សម្រាប់វីនដូដែលអនុញ្ញាតឱ្យអ្នកវាយប្រហារប្រើប្រាស់នូវ library ដែលមានមេរោគបាន។ ភាពងាយរងគ្រោះគឺដោយសារតែការគ្រប់គ្រងdirectory pathsមិនត្រឹមត្រូវនៅពេលដំណើរការ Ciscoបានជួសជុលភាពងាយរងគ្រោះជាមួយជំនាន់ 3.0.16269.0 ហើយ អ្នកប្រើប្រាស់ត្រូវបានណែនាំឱ្យធ្វើបច្ចុប្បន្នភាពជាមួយនឹងកំណែដែលបានជួសជុលនេះផងដែរ។ ភាពងាយរងគ្រោះខ្ពស់អាចតាមដានបានដូចជា CVE-2020-3544 និងទទួលបានពិន្ទុ CVSS ចំនួន7.8 លើ ១០ ផងដែរ។ Ciscoបានចេញផ្សាយបច្ចុប្បន្នភាពកម្មវិធីដែលដោះស្រាយបញ្ហាភាពងាយរងគ្រោះនេះផងដែរ៕