សន្និសីទ​ឧស្សាហកម្ម​អ៊ី​ន​ធឺរ​ណិ​ត​អន្តរជាតិ​ឆ្នាំ ២០២០ បើក​ដំណើរការ​នៅ​ភាគឦសាន​ប្រទេស​ចិន

0

សន្និសីទ​ឧស្សាហកម្ម​អ៊ី​ន​ធឺរ​ណិ​ត​អន្តរជាតិ​ឆ្នាំ២០២០ (GIIC) បើក​ដំណើរការ​នៅ​ថ្ងៃអាទិត្យ​ក្នុង​ទីក្រុង Shenyang ភាគ​ឦសាន​ប្រទេស​ចិន។ សន្និសីទ​នេះ​មាន​ប្រធានបទ​ផ្តល់​សិទ្ធិអំណាច​ដល់​សេដ្ឋកិច្ច​ដែលមាន​គុណ​វឌ្ឍន៍​ថ្មី និង​ជួយ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ចថ្មីៗ ប្រមូលផ្តុំ​អ្នកប្រាជ្ញកំពូលៗ និង​អ្នកដឹកនាំ​វិសយ​ឧស្សាហកម្ម​ច្រើនជាង​ចំនួន ៣០នាក់​មកពី​ប្រទេស​ចិន និង​បរទេស​ដើម្បី​ពិភាក្សា​បញ្ហា​ជាច្រើន​ទាក់ទង​ឧស្សាហកម្ម​អ៊ី​ន​ធឺរ​ណិ​ត។

ព្រឹត្តិការណ៍​នៅ​ឆ្នាំនេះ​នឹង​ផ្តោតលើ​កម្មវិធី និង​របៀប​ថ្មី របស់​ឧស្សាហកម្ម​អ៊ី​ន​ធឺរ​ណិ​ត​ក្នុង​ស្ថានការណ៍​ការពារ និង​គ្រប់គ្រង​លើ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ និង​ក្នុង​ការជួយសហគ្រាស​ឱ្យ​បន្តការងារ និង​មាន​ផលិតកម្ម​ឡើងវិញ។

គេ​ក៏​សង្កត់ធ្ងន់​ផងដែរ​ពី​របៀប​ដែល​ឧស្សាហកម្ម​អ៊ី​ន​ធឺរ​ណិ​ត​អាច​ជំរុញ​គំរូ​នៃ​ការអភិវឌ្ឍ​ថ្មី​របស់​ប្រទេស​ចិន“ចរន្ត​ពីរ” (dual circulation) ដោយ​ក្នុងនោះ​មាន​ទាំង​ទីផ្សារ​នៅក្នុង​ស្រុក​និង​ក្រៅប្រទេស​ដើម្បី​បំពេញបន្ថែម និង​ពង្រឹង​គ្នា​ទៅវិញទៅមក​ដោយ​ផ្តោត​សំខាន់​លើ​ទីផ្សារ​ក្នុងស្រុក​ជា​កត្តា​ចម្បង។

ការតាំងពិព័រណ៍​នៃ GIIC បង្ហាញ​ពី​អន្តរ​កម្ម​នៃ​កម្មវិធី​បណ្តាញ 5G ដូចជា​ការដំឡើង​គ្រឿងបន្លាស់​ដោយមាន​ជំនួយ​ពី​បណ្តាញ​5G និង​បទពិសោធ​អន្តរ​កម្ម​របស់ VR ដែល​អាច​ប្រើ

បណ្តាញ​ជាមួយ 5G បាន។ ព្រឹត្តិការណ៍​រៀបចំ​រួមគ្នា​ដោយ​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ប្រទេស​ចិន សមាគម​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចិន និង​រដ្ឋាភិបាល​ខេត្ត Liaoning៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here