អ្នកស្រាវជ្រាវរកឃើញកម្មវិធី adware ព្យាបាទចំនួន ២១នៅលើ Google ដែលគេស្គាល់ថាជាកម្មវិធីហ្គេម។ កម្មវិធីទាំងនេះមាន adware បង្កប់ការរចនា និងមានមុខងារប្រឆាំងនឹងការលុបនិងមានសមត្ថភាពគេចចេញ។
គេប្រទះឃើញ កម្មវិធីហ្គេមចំនួន ២១ មានការទាញយកច្រើនជាង ៨លាន។ កម្មវិធីទាំងនេះភ្ជាប់មកជាមួយ adware ដែលជាផ្នែកមួយនៃក្រុមគ្រួសារ HiddenAds។
បើអ្នកមានតម្លើងកម្មវិធីទាំង២១ នោះសូមលុបចេញភ្លាម។ កម្មវិធីទាំងនោះមាន៖
- Shoot Them
- Crush Car
- Rolling Scroll
- Helicopter Attack – NEW
- Assassin Legend – 2020 NEW
- Helicopter Shoot
- Rugby Pass
- Flying Skateboard
- Iron it
- Shooting Run
- Plant Monster
- Find Hidden
- Find 5 Differences – 2020 NEW
- Rotate Shape
- Jump Jump
- Find the Differences – Puzzle Game
- Sway Man
- Money Destroyer
- Desert Against
- Cream Trip – NEW
- Props Rescue
ប្រភពព័ត៌មានGbhackers ចុះផ្សាយថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០
ប្រែសម្រួល៖ប៉ោក លក្ខិណា