លទ្ធផល​តេស្ត​នៃ​មេរោគ COVID-19 ក្លែងក្លាយ​អាចជា​អ្នក​បញ្ជូន​មេរោគ King Engine Ransomware

0

តាម​ការ​បញ្ចាក់​របស់​ក្រុម​អ្នកស្រាវជ្រាវ Cofense Intelligence អោយដឹងថា ជំនាន់​ថ្មី​របស់​មេរោគ  Hentai OniChan Ransomware គឺមាន​ឈ្មោះ​ហៅថា “King Engine” ហើយ​វា​ត្រូវបាន​ចែកចាយ​នៅក្នុង​យុទ្ធនាការ​ក្លែងបន្លំ Phishing ជាមួយនឹង​បរិបទ​កូ​រូ​ណាវី​រុស។

មេរោគ​ថ្មី​នេះ​មានឈ្មោះ​ហៅថា King Engine ដែល​វា​អាច​ធ្វើការ​លួច​ទិន្នន័យ និង​ទាមទារ​នូវ​ប្រាក់​លោះ​យ៉ាងច្រើន​ថែមទៀត​ដែល​នេះ​គឺជា​ប្រភេទ version ថ្មី​របស់​យុទ្ធនាការ​មួយ​ហៅថា Hentai OniChan campaigns ។ នៅក្នុង​យុទ្ធនាការ​នេះ ឧក្រិដ្ឋជន​អ៊ី​ន​ធឺរ​ណិ​ត​ជាច្រើន​ប្រើប្រាស់​នូវ Berserker variant របស់​មេរោគ​នេះ​ដែល​ស្រដៀង​គ្នា​ទោ​នឹង​ការប្រើប្រាស់​នូវ​អ៊ឺ​ម៉ែ​ល Phishing ។

នេះ​គឺជា​យុទ្ធនាការ​មួយ​ដ៏​មាន​គ្រោះថ្នាក់​នៅក្នុង​ការប្រើប្រាស់​នូវ COVID-19 ជា​យាន​ក្នុងការ​ចែកចាយ​មេរោគ។ មេរោគ​កូ​រ៉ូ​ណា​នេះ​មានការ​កើនឡើង​ខ្លាំង​ចាប់​អំឡុង​ពី​ខែតុលា​នេះ​ដែល​ធ្វើអោយ​មានការ​តេស្ត​ទៅលើ​លទ្ធផល និង​ធ្វើអោយមាន​យុទ្ធនាការ​នៃ​ការ​ក្លែងបន្លំ Phishing កាន់តែ​អាក្រក់ឡើង។ គួរបញ្ជាក់​ផងដែរ​ថា មេរោគ Hentai OniChan Ransomware គឺ​ស្ថិតនៅក្នុង​គ្រួសារ​នៃ​មេរោគ Quimera Ransomware ផងដែរ។ អ្នក​វាយប្រហារ​បាន​ផ្ញើរ​នូវ​អ៊ី​ម៉ែ​ល​ដែលមាន​ផ្ទុក​នូវ​លទ្ធផល​តេស្ត​របស់​កូ​រ៉ូ​ណាវី​រុស​ដែល​ជម្រុញ​អោយ​ជនរងគ្រោះ​ជាច្រើន​ចុច​នៅលើ Attachment File នោះ។ គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ទិន្នន័យ​ដែល​បាន​អ៊ី​ន​គ្រីប​នោះ ប្រាក់​លោះ​ដែល​ត្រូវ​បង់​គឺមាន​ចំនួន 50 BTC (£524,725 – €584,299- $676,000) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here