ក្រុម​ហេ​គ​ឃ័​រ​វាយប្រហារ WebLogic Servers តាមរយៈ CVE-2020–14882 ក្នុង​ការតំឡើង​កម្មវិធី Cobalt Strike Malware

0

ក្រុម​អ្នក​វាយប្រហារ​បាន​រក​ឃើញ​នូវ​ចន្លោះប្រហោង​នៅក្នុង Oracle WebLogic Servers តាមរយៈ CVE-2020–14882 ដើម្បី​ធ្វើការ​តម្លើង​នូវ​មេរោគ Cobalt Strike ដែល​អនុញ្ញាត​អោយមាន​ការបញ្ជា​ពី​ចម្ងាយ​ទៅលើ​ឧបករណ៍​ដែល​រងគ្រោះ។ កាលពី​សប្តាហ៍​មុននេះ គេ​ឃើញ​មាន​ចន្លោះប្រហោង​នៅក្នុង CVE-2020-14882 ។ សម្រាប់​ចន្លោះប្រហោង​របស់ CVE-2020-14882 នេះ​ត្រូវបាន Patch ផងដែរ។

នៅក្នុង​ការ​ស្កេ​ន​ទៅលើ​ភាព​ងាយ​រងគ្រោះ​នេះ វា​ត្រូវបាន​រកឃើញថា​មានការ​ប៉ុនប៉ង​ក្នុងការ​តម្លើង​នូវ  crypto-mining tools ។ កាលពី​ថ្ងៃ​សុក្រ​នេះ  ក្រុម Oracle នេះ​ក៏បាន​ធ្វើការ Patch ទៅលើ CVE-2020–14882 ។ សម្រាប់​ចន្លោះប្រហោង​នៅក្នុង CVE-2020–14750 ក៏​អាច​ប្រើប្រាស់​ក្នុងការ​ជ្រៀតចូល​ក្នុង WebLogic servers ដើម្បី​ធ្វើការ​កែប្រែ​កូដ​ថែមទៀត។

សម្រាប់ Cobalt Strike នេះ​គឺជា penetration testing tool ដែល​ប្រើប្រាស់​ដោយ​អ្នក​វាយប្រហារ​ក្នុងការ​ចែកចាយ​មេរោគ​ដើម្បី​វាយប្រហារ​ពី​ចម្ងាយ​បាន។ វា​អាច​ចូលទៅក្នុង Servers ដែល​អាច​ជ្រៀតចូល​បាន​ក្នុង​ការប្រមូល​ទិន្នន័យ និង​ការ​ចែកចាយ​មេរោគ​ថែមទៀត។ អ្នក​វាយប្រហារ​ប្រើប្រាស់​នូវ base64-encoded Powershell scripts ដើម្បី​ធ្វើការ​ដោ​ន​ឡូត និង​តម្លើង​នូវ Cobalt Strike នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here