ក្រុមហ៊ុន Capcom បញ្ជាក់​ពី​ការបំពាន​ទិន្នន័យ ក្រោយពី​ទិន្នន័យ​របស់​អ្នកលេង​ហ្គេម​ត្រូវគេ​លួច​នៅក្នុង​ការវាយប្រហារ​តាម​អ៊ី​ន​ធឺរ​ណិ​ត

0

ក្រុមហ៊ុន​ហ្គេម​ជប៉ុន Capcom ប្រកាស​ពី​ការបំពាន​ទិន្នន័យ ក្រោយពី​បញ្ជាក់ថា អ្នក​វាយប្រហារ​បាន​លួច​យក​ព័ត៌មាន​របស់​អតិថិជន និង​បុគ្គលិក​ក្នុងកំឡុងពេល​វាយប្រហា​រ។

គេ​ស្គាល់​ថា ក្រុមហ៊ុន Capcom ជា​អ្នក​អភិវឌ្ឍន៍​សិទ្ធិ​អាជីវកម្ម​ហ្គេមល្បីៗរួមមាន Street Fighter, Resident Evil, Ghosts និង Goblins, Devil May Cry និង Mega Man។ ក្រោយមក​គេ​ដឹងថា ប្រតិបត្តិការ​មេរោគ Ragnar Locker (ransomware) បណ្តាលឱ្យមាន​ការវាយលុក​តាម​អ៊ិន​ធឺរ​ណិ​ត​លើ​ក្រុមហ៊ុន Capcom ក្រោយពី​អ្នកស្រាវជ្រាវ​សន្តិសុខ​បាន​រកឃើញ​គំរូ​មេរោគ​នៅក្នុង​ការវាយប្រហារ។

ខណៈពេលដែល​ប្រតិបត្តិការ​មេរោគ​អេ​ឡិច​ត្រូ​និ​ច (ransomware) ធ្វើការ​វាយប្រហារ​លួច​យក​ឯកសារ​ដែល​មិនបាន​អ៊ិន​គ្រីប​មុនពេល​ឧបករណ៍​ដែល​បាន​អ៊ិន​គ្រីប​ជា​យុទ្ធសាស្ត្រ​ជំរិត​ទារប្រាក់​ពីរដង។ ក្រុមហ៊ុន Capcom បាន​បញ្ជាក់ថា មិនមាន​ការចង្អុលបង្ហាញ​ថា​ទិន្នន័យ​ណាមួយ​ត្រូវបាន​គេ​លួច​នោះទេ។

នៅក្នុង​អំឡុងពេល​នៃ​ការវាយប្រហារ​នេះ ក្រុម​ហេ​គ​ឃ័​រ​បានទទួល​នូវ​ឈ្មោះ​អាស័យដ្ឋាន​ភេទ លេខ​ទូរស័ព្ទ អាស័យដ្ឋាន​អ៊ី​ម៉ែ​ល ថ្ងៃខែ​ឆ្នាំ​កំណើត ឈ្មោះ​វិនិយោគិន និង​ចំនួន​ភាគ  ទុ​និក​និង​រូបថត។

សម្រាប់​និ​យោ​ជិ​ក ព័ត៌មាន​ដែល​បាន​លាតត្រដាង​រួមមាន​ឈ្មោះ អាស័យដ្ឋាន ព័ត៌មាន​លិខិតឆ្លងដែន ហត្ថលេខា ថ្ងៃខែ​ឆ្នាំ​កំណើត លេខ​ទូរស័ព្ទ រូបថត អាស័យដ្ឋាន​អ៊ីមែល និង​ព័ត៌មាន​ជាច្រើន​ទៀត។

ដើម្បី​ទទួលបាន​សុវត្ថិភាព​អ្នកប្រើប្រាស់​គួរតែ​ប្តូរ​លេខ​កូដ និង​ត្រូវតែ​ប្រាកដថា​លេខ​កូដ​នោះ​មិន​ប្រើប្រាស់​លើ​គេហទំព័រ​ផ្សេង។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here