ហេ​គ​ឃ័​រ​ចែកចាយ​គណនី Pluto TV ដោយ​ឥតគិតថ្លៃ​ចំនួន៣,២លាន​នាក់​លើ​វេទិកា​មួយ

0

អ្នក​វាយប្រហារ​ម្នាក់​កំពុង​ចែកចាយ​កំណត់ត្រា​ទូរទស្សន៍ Pluto TV ចំនួន ៣,២ លាន​នាក់​ដែល​លួចបាន​អំឡុងពេល​បំពាន​ទិន្នន័យ។

ទូរទស្សន៍ Pluto TV គឺជា​សេវាកម្ម​ទូរទស្សន៍​អ៊ិន​ធឺរ​ណិ​ត​ដែល​អនុញ្ញាតឱ្យ​អ្នក​ចាក់ផ្សាយ​កម្មវិធី​ទូរទស្សន៍​ឥតគិតថ្លៃ​ជាមួយ​ការផ្សាយពាណិជ្ជកម្ម។ សេវាកម្ម​នេះ​មាន​សមាជិក​ច្រើនជាង ២៨ លាន​នាក់ ហើយ​កម្មវិធី​ទូរស័ព្ទ​ទទួលបាន​ការដំឡើង​ច្រើនជាង១០លាន​ដង។

គេ​និយាយថា រាល់​ការបំពាន​ទាំងនេះ​ធ្វើឡើង​ដោយ​អ្នក​គំរាម​ម្នាក់​ឈ្មោះ ShinyHunters ដែល​ទទួលខុស​ត្រូវចំ​ពោះ​ការបំពាន​ទិន្នន័យ​ជាច្រើន និង​ការ​លួច​លើ GitHub របស់​ក្រុមហ៊ុន Microsoft នាពេល​កន្លងមក។ ទោះជា​យ៉ាងណា នៅ​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ​ក្រុម ShinyHunters បាន​បាត់​ខ្លួន​ហើយ​មានការ​បំពាន​ទិន្នន័យ​តិចជាង​មុន។

ចាប់តាំងពី ShinyHunters លេច​ចេញមក ការបំពាន​ទិន្នន័យ​ជាច្រើន​ត្រូវបាន​បញ្ជាក់​រួមទាំង​លើ Animals Jam, 123RF, Geekie, Athletico, Wongnai, RedMart និង​ជាច្រើន​ផ្សេងទៀត។

គំរូ​នៃ​ទិន្នន័យ​ដែល​ភ្នាក់ងារ BleepingComputer បាន​រកឃើញ​មានដូចជា ការបង្ហាញ​ឈ្មោះ​របស់​សមាជិក  អាសយដ្ឋាន អ៊ី​ម៉ែ​ល​ល លេខ​កូដ​bcrypt មាន​លេខ​សំងាត់ថ្ងៃខែ​ឆ្នាំ​កំណើត វេទិកា ឧបករណ៍ និង​អាសយដ្ឋាន IP។ការបំពាន​ទិន្ន័យ​នេះ​ហាក់បីដូច​ជាមាន​រយៈពេល​ពីរ​ឆ្នាំ​មកហើយ ដោយ​កំណត់ត្រា​ចុងក្រោយ​ធ្វើឡើង​នៅ​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១។ ប្រភព BleepingComputer បាន​បញ្ជាក់ថា រាល់​អាសយដ្ឋាន​អ៊ី​ម៉ែ​ល​ដែល​បាន​ចែករំលែក​នៅក្នុង​គំរូ​គឺជា​សមាជិក​ជាក់ស្តែងរ​បស់​ទូរទស្សន៍ Pluto។ កត្តា​នេះ​នាំឱ្យ​យើង​ជឿថា ពិ​ជាមាន​ការបំពាន​ទិន្នន័យ។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ BleepingComputer បាន​ឲ្យ​ដឹងថា ទោះបីជា​យ៉ាងណា​ទូរទស្សន៍ Pluto មិនបាន​បញ្ជាក់ថា មានការ​បំពាន​ទិន្នន័យ​នោះទេ ដោយ​អះអាងថា ពួកគេ​កំពុងតែ​ស៊ើបអង្កេត​ប៉ុណ្ណោះ។

ប្រសិនបើ​អ្នក​ប្រើ​លេខ​សម្ងាត់​ទូរទស្សន៍ Pluto ដូចគ្នា​នៅ​គេហទំព័រ​ផ្សេងទៀត គេ​ផ្តល់​ការណែនាំ​ឱ្យ​អ្នក​ផ្លាស់ប្តូរ​វា​នៅ​ទីនោះ​ផងដែរ។ អ្នក​អាច​ប្រើ​កម្មវិធី​គ្រប់គ្រង​ពាក្យ​សម្ងាត់​ដើម្បី​ធ្វើការ​តាមដាន​លេខ​សម្ងាត់​ដែល​ប្លែក​នៅ​គ្រប់​គេហទំព័រ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here