មេរោគ REvil វាយប្រហារ​អ្នកផ្តល់​សេវាកម្ម Hosting ឈ្មោះ Managed.com

0

អ្នកផ្តល់​សេវា​បង្ហោះ​វ៉ិ​ប​សាយ Managed.com បាន​បិទ​ម៉ាស៊ីន​មេ និង​ប្រព័ន្ធ​បង្ហោះគេហទំព័រ​ឲ្យ​នៅក្រៅ​បណ្តាញ នៅពេលដែល​ពួកគេ​ប្រឈម​នឹង​ការស្តា​បណ្តាញ​ពី​ការវាយប្រហារ​របស់​មេ​រោគ REVil ។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ Managed.com បានប្រកាសថា ពួកគេ​បាន​ជួប​បញ្ហា​មួយ​ដែល​ប៉ះពាល់​ដល់​សេវាកម្ម​បង្ហោះ​របស់​ពួកគេ ហើយ​ពួកគេ​កំពុងតែធ្វើការ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ។

នៅពេល​មានការ​ចុះផ្សាយ​ពី​ព័ត៌មាន​នេះ វ៉ិ​ប​សាយ​សម្រាប់​អតិថិជន Managed.com មិនអាច​បើក​បាន​ទៀត​ទេ ដែលនាំឱ្យ​អតិថិជន​មួយចំនួន​ប្តូរ​ការ​បង្ហោះ​វ៉ិ​ប​សាយ​របស់​ពួកគេ​ទៅ​អ្នកផ្តល់​សេវាកម្ម​ផ្សេងទៀត។

យោងតាម​ប្រភព​ស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា មេរោគ REvil គឺ​បានទាមទារ​ប្រាក់​លោះ $500,000 ដើម្បី​ឌី​គ្រីប។  គេ​មិនទាន់​ដឹងថា ប្រតិបត្តិការ​លួច​ឯកសារ​ដែល​មិនបាន​អ៊ិន​គ្រីប​ធ្វើ​ប្រតិបត្តិការ​មុនពេល​ដាក់​លេខ​កូដ​លើ​ឧបករណ៍​នោះទេ។

REvil គឺជា​សេវាកម្ម​មេរោគ (Ransomware-as-a-Service) ដែល​ចាប់ផ្តើម​ចម្លង​នៅ​ខែមេសា​ឆ្នាំ២០១៩ ហើយ​ចាប់តាំងពី​ពេលនោះ​មកវា បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រតិ​ប​ត្ដិ​ការ​លោះ​ក្នុង​ផលិតផល​ធំ​បំផុត​នៅក្នុង​ប្រតិបត្តិការ​វាយប្រហារ​ប​ច្ចុ​ប្បន្ន។

នៅក្នុង​បទសម្ភាសន៍ថ្មីៗជាមួយ​អ្នកតំណាង​សាធារណៈ​នៃ​ប្រតិ​ប​ត្ដិ​ការ​មេរោគ​REvil (ransomware)អះអាងថា ពួកគេ​រកប្រាក់​ចំណូល​បាន​ច្រើនជាង​ចំនួន១០០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ក្នុងការ​ទូទាត់​ប្រាក់​ជំរិត​ទារប្រាក់។ មេរោគ REvil ធ្វើការ​វាយប្រហារធំៗ នាពេល​កន្លងមក​រួម​មាន​លើ​ក្រុមហ៊ុន Travelex, Kenneth Cole, SeaChange, Brown-Forman និង​ក្រុមហ៊ុន​ច្បាប់​ល្បីឈ្មោះ Grubman Shire Meiselas & Sacks (GSMLaw)៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយ​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here