ការងារ​ផ្នែក​សន្តិសុខ​តាម​អ៊ិន​ធឺរ​ណែ​ត​មាន​តម្រូវការ​កើនឡើង​ខ្លាំង​នៅក្នុង​ប្រទេស​ឥណ្ឌា

0

ថ្មីៗនេះ វា​មាន​តម្រូវការ​ខ្ពស់​មែនទែន​ទៅលើ​ការងារ​ផ្នែក​សន្តិសុខ​នៅលើ​អ៊ិន​ធឺរ​ណិ​ត​នៅក្នុង​ប្រទេស​ឥណ្ឌា និង​ប្រទេស​ជាច្រើន​ទៀត​នៅលើ​ពិភពលោក​ផងដែរ។ យើង​បានដឹងថា សេដ្ឋកិច្ចពិភពលោក​គឺមាន​ការពឹង​ផ្អែកទៅលើ​អ៊ិន​ធឺរ​ណិ​ត និង​សេវាកម្ម​នៃ​ការតភ្ជាប់​ជាច្រើន​ទៀត។ នៅក្នុង​ស្ថានភាព​នេះ ស្ថាប័ន​ជាច្រើន​បានក្លាយ​ជា​ជនរងគ្រោះ​នៃ​ការ​ហេ​គ និង​ការវាយប្រហារ​នៅលើ​អ៊ិន​ធឺរ​ណិ​ត​ផងដែរ។

នេះ​គឺជា​ហេតុផល​ដែល​អ្នកជំនាញ​សុវត្ថិភាព​អ៊ិន​ធឺរ​ណិ​ត​គឺមាន​តម្រូវការ​ខ្ពស់​មែនទែន​នៅក្នុង​អាជីវកម្ម និង​ស្ថាប័ន​ជាច្រើន ហើយ​វា​ពិតជា​សំខាន់​មែនទែន​នៅក្នុង​ការជួល​អ្នកជំនាញ​សុវត្ថិភាព​ជាច្រើន បើទោះបីជា​វា​មាន​កងកម្លាំង​ប៉ូលិស​នៅទីនេះ​ក៏ដោយ។ ដើម្បី​ការពារ​ទៅលើ​ស្ថាប័ន​របស់​ពួកគេ អ្នកជំនាញ​ទាំងនេះ​ពិតជា​ដើរតួរ​យ៉ាងសំខាន់​មែនទែន។

យើង​បានដឹងថា វា​មាន​តម្រូវការ​យ៉ាងខ្លាំង​ក្លា​មែនទែន​សម្រាប់​អ្នកជំនាញ​សុវត្ថិភាព ប៉ុន្តែ​នៅក្នុង​ពេលនេះ វា​គឺមាន​មនុស្ស​តិច​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ហ្វឹកហាត់ និង​បំពេញ​នូវ​តម្រូវការ​ទៅលើ​កំនើន​នៃ​ការងារ​ទាំងនេះ​នៅក្នុង​ទីផ្សារ​នៃ​ប្រទេស​នេះ។ របាយការណ៍​ចេញពី​ក្រុមហ៊ុន  NASSCOM បញ្ជាក់ថា ប្រទេស​ឥណ្ឌា​គឺ​ខ្វះ​អ្នកជំនាញ​សុវត្ថិភាព​ជាច្រើន​ដែលមាន​បទពិសោធន៍​ផងដែរ។

តាម​ការបញ្ជាក់​របស់ Statista នោះ ទីផ្សារ​សុវត្ថិភាព​អ៊ិន​ធឺរ​ណិ​ត​នេះ​គឺ​ត្រូវគេ​រំពឹងថា​នឹង​ឈានដល់​ទៅ​ទឹកប្រាក់​ចំនួន 248.26 ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ ២០២៣ នេះ។ វា​មានការ​រាយការណ៍​ថា ការងារ​ចំនួន 67,000កន្លែង​នឹង​អាច​រកបាន​នៅក្នុង​ឧស្សាហកម្ម​សុវត្ថិភាព​អ៊ិន​ធឺរ​ណិ​ត​នេះ។

ការងារ​ទាំងនេះ​រួមមាន៖

  • Network security engineer
  • Cybersecurity analyst
  • Security architect
  • Cybersecurity manager
  • Chief information security officer (CISO)
  • Penetration Tester
  • SOC Analyst
  • PKI Security Engineer
  • Secure Developer

LEAVE A REPLY

Please enter your comment!
Please enter your name here