Crooks ក្លែងបន្លំ​ធ្វើជា​ភ្នាក់ងារ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ដែល​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ

0

ឧក្រិដ្ឋជន​តាម​អ៊ិន​ធឺរ​ណិ​ត​ដែល​កំពុង​ព្យាយាម​លួច​យក​ព័ត៌មាន​ផ្ទាល់ខ្លួន​ដោយ​បោកប្រាស់​ពលរដ្ឋ​អាមេរិក​តាមរយៈ​អ៊ី​ម៉ែ​ល​អះអាងថា ពួកគេ​មកពី​ទីភ្នាក់ងារ​រដ្ឋាភិបាលដែល​ផ្តល់ជំនួយ។

តួអង្គ​អាក្រក់​ទាំងនោះ​កំពុង​ផ្ញើ​សារ ដោយបាន​អះអាងថា ពួកគេ​បានមកពី​អង្គភាព​រដ្ឋាភិ​បាល​សហព័ន្ធ ដែល​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ ឬ​ជំនួយ​ដល់​អ្នកគ្មានការងារ​ធ្វើ​ក្នុងកំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូ​វីត១៩ ។

សម្រាប់​សារ​ដែលមាន​គំនិតអាក្រក់​មួយ ក្រុមហ៊ុន​ការពារ​អ៊ី​ម៉ែ​ល Inky  និយាយថា ឧក្រិដ្ឋជន​តាម​អ៊ិន​ធឺរ​ណិ​ត​បាន​លួងលោម​ជនរងគ្រោះ​ដោយ​ក្លែងបន្លំ​ប្រើប្រាស់​កម្មវិធី​រដ្ឋាភិបាល ដោយ​ធានាថា​នឹង​ផ្តល់ប្រាក់​រហូតដល់៥៨០០ដុល្លារ។

ការ​ចុច​លើ​តំណ​នោះ​នាំឱ្យ​មានការ​ហេ​គ ឬ​ក្លែងបន្លំ​លួច​យក​ទិន្ន័យ​របស់​អ្នកប្រើប្រាស់ ដោយ​ពួកគេ​បាន​ដើរតួ​ជា​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋអាមេរិក។ នៅលើ​គេហទំព័រ​ដែលមាន​គំនិត​អាក្រក់​បានស្នើ​ឱ្យ​ជនរងគ្រោះ​បំពេញ​ឈ្មោះ និង​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​ពួកគេ​ដើម្បី​អាច​ចូល​មើល​ទម្រង់​ផ្សេងទៀត​ដើម្បី​អាច​ស្នើសុំ​ជំនួយ​ដោយ​ព័ត៌មាន​បន្ថែម​រួមមាន​លេខ​សន្តិសុខ​សង្គម  ប័ណ្ណបើកបរ  អាសយដ្ឋាន    លេខ​កូដ​ប្រៃ​ស​ណី​រដ្ឋ លេខ​ទូរស័ព្ទ   និង​អាស័យដ្ឋាន​អ៊ី​ម៉ែ​ល។ ក្រោយពី​អ្នក​ក្លែងបន្លំ​ប្រមូលបាន​ទិន្ន័យ​ទាំងអស់នោះ​រួចហើយ ពួកគេ​បាន​សូម​ថ្លែងអំណរគុណ​ដល់​ជនរងគ្រោះ ហើយ​សន្យាថា ពួកគេ​នឹង​ទាក់ទង​ពួកគេ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន។

អ៊ី​ម៉ែ​ល​ក្លែងបន្លំ​ទី​ពីរ​គឺជា​ការ​ដាស់តឿន​សម្រាប់​សកម្មភាព​គួរឱ្យ​សង្ស័យ។ វា​ក្លែងបន្លំ​លើ​កម្មវិធី​ជំនួយ​ភាព​គ្មាន​ការងារ​ធ្វើ​ដោយសារ​ជំងឺ​រាតត្បាត (PUA) ដែល​គ្រប់គ្រង​ដោយ​រដ្ឋធានីមួយ។ ជាការ​ពិតណាស់​ដែលថា សារ​ដែល​ផ្ញើ​ចេញពី​រដ្ឋាភិបាល​សហព័ន្ធ​គួរតែមាន​ទង់​ក្រហម។

ដូចគ្នា​ទៅនឹង​សារ​មុន​ដែរ តំណ​នៅក្នុង​អ៊ី​ម៉ែ​ល​នេះ​នាំ​អ្នកប្រើប្រាស់​ទៅដល់​ទំព័រ​ដែល សម្របសម្រួល​ដោយ​អ្នក​ក្លែងបន្លំ។ ព័ត៌មាន​ដែល​គេ​ស្នើសុំ​ក្នុង​សារ​បោកប្រាស់​នោះ​គឺជា​ឈ្មោះ​អ្នកប្រើប្រាស់ និង​ពាក្យ​សម្ងាត់​របស់​ជនរងគ្រោះ។ ក្រោយពី​ទទួលបាន​ទិន្នន័យ​ជនរងគ្រោះ ជនរងគ្រោះ​ទាំងនោះ​ត្រូវបាន​ប្តូរ​ទិស​ទៅ​កម្មវិធី​ផ្តល់​ការធានារ៉ាប់រង​ភាព​អត់​ការងារ​ធ្វើ​ពិតប្រាកដ​របស់​មន្ទីរ​ការងារ​សហរដ្ឋអាមេរិក។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here