ក្រុម Formula 1 Williams បានលុបចោលកម្មវិធីដាក់បង្ហាញបច្ចេកវិទ្យា augmented reality របស់ រថយន្តប្រណាំងថ្មីដោយសារតែហេគឃ័រមានគោលដៅលើកម្មវិធី mobile app របស់ពួកគេ app នេះ បង្កើតឡើងដើម្បីអនុញ្ញាតឱ្យអតិថិជន view and manipulate a 3D design ឡានរបស់គេ។ ការលុបចោលនេះត្រូវបានប្រកាសដោយ Jost Capito ដែលជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន។
អង្គភាពបានសុំទោសដល់អតិថិជន និងបានសន្យាថានឹងបន្តខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហា ឱ្យបានល្អនៅក្នុងការប្រកួតលើកក្រោយ៖ “នៅពេលដែលយើងកំពុងតែដំណើរការគម្រោងនេះ និង មានការងារជាច្រើនត្រូវបានបញ្ចប់ យើងសប្បាយចិត្តដែលបានឃើញការចាប់ផ្តើមរដូវកាលថ្មី។
Williams មិនបាននិយាយលម្អិតពីឧប្បត្តិហេតុទេ ដូច្នេះការស្វែងរកឧប្បត្តិហេតុនៅតែពុំត្រូវបានយក ចិត្តទុកដាក់ទេ។ ទោះបីយ៉ាងណា ដូចធម្មតាអ្នកជំនាញសន្តិសុខអ៊ីនធឺណិតជឿថាបញ្ហានេះអាចជា ការវាយប្រហារ DoS ឬជាការចម្លងមេរោគ ransomware។
តាមរយៈសេចក្តីថ្លែងការណ៍ Williams បានថ្លែងថា៖”ឧប្បត្តិហេតុនេះនឹងមិនផ្លាស់ប្តូរផែនការយើង សម្រាប់រដូវកាល Formula 1ទេ។ យើងពិតជាចង់ចែករំលែកបច្ចេកទេសនេះជាមួយនឹងអតិថិជនរបស់ យើង ជាពិសេសនៅក្នុងពេលវេលាដ៏លំបាកនេះ។ សំណាងអាក្រក់ យើងមិនអាចធ្វើបាន ប៉ុន្តែយើង នឹងបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមូយនឹងអ្នកគាំទ្រយើង” ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា









