រដ្ឋាភិបាលអេស្បាញបានបង្ហើបប្រាប់ពីរចនាសម្ព័ន្ធ IT របស់ SEPE ដែលជាទីភ្នាក់ងារការងាររបស់ រដ្ឋាភិបាល ត្រូវបានសម្របសម្រួលដោយសារការវាយប្រហារពីមេរោគ ransomware ហើយជា លទ្ធផលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរបស់ភ្នាក់ងារនៅក្នុងការិយាល័យជាង ៧០០កន្លែង។
បើតាមការលើកឡើងនៅក្នុងរបាយការណ៍របស់ទីភ្នាក់ងាររដ្ឋាភិបាលបានឱ្យដឹងថា៖ “យើងកំពុងតែ រៀបចំតំឡើងសេវារបស់យើងឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន ជាពិសេសគេហទំព័រសេវា ការងារសាធារណៈរបស់រដ្ឋ និងចុងក្រោយយើងនឹងតំឡើងសេវាដែលនៅសល់ផ្សេងទៀត។
ទីភ្នាក់ងារដដែលបានថ្លែងថា៖ ថ្ងៃកំណត់ដាក់ពាក្យសុំនៅការិយាល័យដែលរងប៉ះពាល់នឹងត្រូវបាន ពន្យាដល់ថ្ងៃដែលប្រព័ន្ធនឹងតំឡើងឡើងវិញ។
Gerardo Gutierrez ដែលជាប្រធានដឹកនាំកិច្ចការនេះបានបញ្ជាក់ថារចនាសម្ព័ន្ធកុំព្យូទ័រត្រូវបាន អ៊ីនគ្រីបដោយមេរោគ Ryuk និងប្រាកដថាព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលិក និងអ្នកទទួលផលពីកម្មវិធី មិនរងផលប៉ះពាល់បន្ទាប់ពីឧប្បត្តិហេតុនេះ៖ “ព័ត៌មានសម្ងាត់ រួមមានទិន្នន័យប្រាក់ខែ និងព័ត៌មាន ទំនាក់ទំនង សុទ្ធតែមានសុវត្ថិភាព” បើយោងតាមសេចក្តីបញ្ជាក់នៅក្នុងរបាយការណ៍។
ទាក់ទងនឹងមេរោគ Ryuk អ្នកជំនាញសន្តិសុខអ៊ីនធឺណិតបានលើកឡើងថាមេរោគនេះដំណើរការជា ransomware as a service (RaaS) platform និងចាប់មានតាំងពីឆ្នាំ២០១។ អ្នកជំនាញបានថ្លែងថា មេរោគនេះត្រូវបានគេរកឃើញថាប្រមាណ ៣៣ភាគរយ ដែលវាយប្រហារនៅលើពិភពលោក។
លើសពីនេះទៀត នេះមិនមែនជាលើកទីមួយដែលមានឧប្បត្តិហេតុមេរោគត្រូវបានរកឃើញនៅ អេស្បាញនោះទេ កាលពី ពីរបីខែមុនវាបានបង្ហាញថាប្រព័ន្ធ Everis system ជាអ្នកផ្តល់សេវាគ្រប់គ្រង នាំមុនគេមួយនៅលើលោក ក៏ត្រូវបានសម្របសម្រួលដោយមេរោគស្រដៀងគ្នានេះ។ ស្ថាប័នរដ្ឋ និង ឯកជនបានរាយការណ៍ពីឧប្បត្តិហេតុស្រដៀងគ្នានេះដែរ។
ប្រភពព័ត៌មាន៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា