មេរោគ LockBit មាន​បញ្ហា បើក​ឱ្យ​ជនរងគ្រោះ​ស្វែងរក​ឯកសារ​បាន ដោយ​គ្មាន​ការបង់ប្រាក់

0

អ្នកជំនាញ​មេរោគ​បាន​រកឃើញ​កំហុស​នៅក្នុង​មេរោគ LockBit malware code ដែល​អាច​លុប​អ៊ី​ន​គ្រីប ដោយ​មិន​បង់ប្រាក់ និង​គ្មាន​ការចរចា​តម្លៃ​ជាមួយនឹង​ហេ​គ​ឃ័​រ។ មេរោគ LockBit គឺជា​មេរោគ​ម្យ៉ាង ដែល​ល្បី​ខាង​អ៊ី​ន​គ្រីប​នាពេលថ្មីៗនេះ និង​ដំណើរការ​ជា​មេរោគ ransomware as a service (RaaS)  platform តាំងពី​ខែមករា ឆ្នាំ២០២០ មក។

ដូចគ្នា​នឹង RaaS platform អតិថិជន​មេរោគ LockBit ត្រូវ​គ្រប់គ្រង​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណី​ត ដែល​ឆ្លង​មេរោគ​នៅក្នុង​បណ្តាញ network ហើយ​ទៀមទារ​ឱ្យ​អ្នកគ្រប់គ្រង​បង់ប្រាក់​លោះ​ដើម្បី​រៀបចំ ប្រព័ន្ធ​ឱ្យ​ត្រលប់មក​ធម្មតា​វិញ។

ការបង់ប្រាក់​លោះ ត្រូវ​ធ្វើតាម platform ដែល​បង្ហោះ​នៅក្នុង​គេហទំព័រ​ទីផ្សារងងឹត ដែលជា​ទូទៅ​នៅ ក្នុង​ទម្រង់ cryptocurrency។ អ្នកប្រតិបត្តិ​មេរោគ LockBit ផ្តល់ឱ្យ​ជនរងគ្រោះ​នូវ​សិទ្ធិ​ឌី​គ្រីប​ឯកសារ ដោយ​មិន​បង់ប្រាក់ ខណៈដែល​មានការ​បញ្ជា​ក់ថា​ឧក្រឹដ្ឋជន​ក៏មាន​ឌី​គ្រីប tool ដែរ។

នៅក្នុង​កំហុស​ដែល​រកឃើញ​ដោយ​អ្នកស្រាវជ្រាវ ដែល​សរសេរ​នៅក្នុង​របាយការណ៍ ដែល​បាន​បង្ហោះ ដោយ​វេទិការ​ខុសច្បាប់​បាន​លើកឡើងថា កំហុស​កើតមាន​នៅក្នុង​ការ​អ៊ី​ន​គ្រីប​ដោយ​គ្មាន​ការបង់ប្រាក់ ត្រូវបាន​រកឃើញថា​អាច​ឌី​គ្រីប​ឯកសារ​ដោយ​គ្មាន​កំណត់។ ទោះបី របាយការណ៍​មិនបាន​បញ្ជាក់​ពី ភស្តុតាង តែមាន​ការបញ្ជាក់​ពី​លោក Bassterlord ដែលជា​ហេ​គ​ឃ័​រ​ជនជាតិ​រូ​ស្ស៊ី​ល្បី និង​បាន​សហការ ជាមួយនឹង​ក្រុមការងារ​មេរោគ​ចម្រុះ​រួមមាន៖ LockBit, REvil, Avaddon, and RansomExx។

កំហុស​នេះ​បានបង្ហាញ​ពី​ផលប្រយោជន៍​ដល់​ជនរងគ្រោះ ដោយសារ​មេរោគ malware ដូច្នេះ​នៅក្នុង សហគមន៍​សន្តិសុខ​អ៊ីនធឺណិត​មាន​គោលការណ៍​ថ្មី​បង្ហាញ​ពី​ការឆ្លង​មេរោគ។ John Fokker ដែលជា អ្នកដឹកនាំ​ស្រាវជ្រាវ​សន្តិសុខ​នៅ McAfee ជឿថា កំហុស​ទាក់ទង​នឹង​ការឆ្លង​មេរោគ គួរតែ​ត្រូវបាន រាយការណ៍​ទៅកាន់​អ្នកទទួលខុសត្រូវ​គម្រោង​សន្តិសុខ ឬ​ក្រុមហ៊ុន​សន្តិសុខ​អ៊ី​ន​ធឺ​ណី​ត។

ប្រភពព័ត៌មាន៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១

ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here