លោក Donald Trump កំពុងមានគម្រោងបង្កើតប្រព័ន្ធបណ្ដាញសង្គមផ្ទាល់ខ្លួន ក្នុងរយៈពេល 2 ទៅ 3 ខែខាងមុខ

0

អតីតប្រធានាធិបតិសហរដ្ឋអាមេរិក លោក Donald Trump ត្រូវបានក្រុមហ៊ុនបណ្ដាញសង្គមនានា ដូចជា Facebook, Twitter, និង Reddit លុបគណនីរបស់លោកចោលតែម្ដង កាលពីដើមឆ្នាំ 2021 កន្លងទៅ។ មិនតែប៉ុណ្ណោះ លោកក៏ត្រូវបានហាមឃាត់មិនឲ្យមានការបង្ហោះសារផ្សេងៗ ដែលអាចបង្កជាហានិភ័យ តាមរយៈការញុះញង់អ្នកគាំទ្រឲ្យធ្វើការតវ៉ាប្រឆាំង នឹងរដ្ឋាភិបាលជាប់ឆ្នោតទៀតផង។ ដោយឡែកថ្មីៗនេះ ក៏លេចលឺដំណឹងថា លោក Donald Trump គ្រោងនឹងបង្កើតប្រព័ន្ធបណ្ដាញសង្គមផ្ទាល់ខ្លួន ដែលអាចនឹងដាក់ឲ្យប្រើប្រាស់នៅក្នុងរយៈពេល 2 ទៅ 3 ខែខាងមុខនេះ។

បន្ទាប់ពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ត្រូវបានការហាមឃាត់មិនឲ្យមានការចូលទៅ ប្រើប្រាស់បណ្ដាញសង្គមផ្សេងៗ ជាពិសេស គឺ Facebook និង Twitter ជាច្រើនខែកន្លងមក។ ឥឡូវនេះ លោកគ្រោងនឹងត្រឡប់មកប្រើប្រាស់បណ្ដាញសង្គមសាជាថ្មីម្ដងទៀតហើយ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ការត្រឡប់មកវិញលើកនេះ លោក Donald Trump អាចនឹងធ្វើការបង្កើតនូវប្រព័ន្ធបណ្ដាញសង្គមផ្ទាល់ខ្លួនតែម្ដង។ នេះបើយោងតាម លោក Jason Miller អ្នកនាំពាក្យរបស់លោក Donald Trump បានបញ្ជាក់ឲ្យដឹងថា គម្រោងនៃការបង្កើតប្រព័ន្ធផ្សព្វផ្សាយថ្មីនេះ អាចនឹងដាក់ឲ្យប្រើប្រាស់ប្រហែលជា 2 ទៅ 3 ខែ ខាងមុខនេះ ហើយលោកក៏រំពឹងទុកថា អាចទាក់ទាញអ្នកគាំទ្ររបស់អតីតប្រធានាធិបតីលោក Donald Trump យ៉ាងហោចណាស់ក៏ 10 លាន នាក់ មកប្រើប្រាស់ដែរ។ ដូច្នេះអ្នកគ្រប់គ្នាដែលធ្លាប់តែគាំទ្រលោក Donald Trump កន្លង នឹងអាចតាមដានអំពីសកម្មភាព ក៏ដូចជាការបង្ហោះសារផ្សេងៗ របស់លោកជាបន្ដទៀតបានហើយ។

គណនីផ្លូវការរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ត្រូវបានហាមឃាត់ និងលុបចេញពីបណ្ដាញសង្គមធំៗ មួយចំនួនដូចជា Facebook និង Twitter ជាដើម កាលពីខែមករាកន្លងទៅនេះ។ ហើយមូលហេតុក៏ដោយសារតែលោក Donald Trump តែងតែព្យាយាមបង្ហោះសារផ្សេងៗ ក្នុងគោលបំណងញុះញង់អ្នកគាំទ្ររបស់ខ្លួនឲ្យតវ៉ាប្រឆាំងជាមួយនឹងលទ្ធិផលជាប់ឆ្នោតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden។

LEAVE A REPLY

Please enter your comment!
Please enter your name here