កម្មវិធីនៅលើ Android ខ្លះកំពុងតែមិនដំណើរការ ចំពោះអ្នកប្រើប្រាស់មួយចំនួន

0

ថ្មីៗនេះ អ្នកប្រើប្រាស់ជាច្រើនកំពុងតែជួបប្រទះបញ្ហាមួយ ដែលមិនអាចប្រើប្រាស់កម្មវិធីមួយចំនួន នៅលើឧបករណ៍ដើរដោយ Android បាន ។ គ្រាន់តែទទួលបានដំណឹងនេះភ្លាម ក្រុមហ៊ុន Google ក៏បានប្រកាសប្រាប់មកថា ក្រុមការងាររបស់ពួកគេ កំពុងតែធ្វើការជួសជុលជាបណ្ដើរៗហើយ និងគួរតែអាចដំណើរការបានរលូនដូចដើមវិញ នៅក្នុងពេលខាងមុខនេះ។

បើយោងតាមលទ្ធផល ដែលបានស្វែងរកឃើញមក បានចង្អុលបង្ហាញថា បញ្ហាដែលធ្វើឲ្យកម្មវិធី Android ខ្លះមិនដំណើរការលើកនេះ គឺដោយសារតែ Android System WebView ត្រូវជាកម្មវិធីរបស់ប្រព័ន្ធម៉ាស៊ីនផ្ទាល់តែម្ដង។ សម្រាប់អត្ថប្រយោជន៍កម្មវិធី Android System WebView នេះវិញ គឺវាអនុញ្ញាតឲ្យកម្មវិធីនានា ធ្វើការដាក់បង្ហាញទិន្នន័យជាប្រភេទ Web (វេបសាយ) នៅក្នុងកម្មវិធីទាំងអស់នោះបាន។

ចំណែកឯ ក្រុមហ៊ុន Samsung ប្រចាំសហរដ្ឋអាមេរិកវិញ បានណែនាំឲ្យអ្នកប្រើប្រាស់ធ្វើការលុប កំណែអាប់ដេតចុងក្រោយរបស់វាផងដែរ។ ដើម្បីធ្វើការលុបបានសម្រេច នោះគឺយើងត្រូវចូលទៅ Settings > Apps > ចុចលើសញ្ញា “…” នៅជ្រុងខាងស្ដាំផ្នែកខាងលើ > ចុចShow System Apps > ស្វែងរកមើលកម្មវិធី Android System WebView > រួចចុច Uninstall Updates ជាការស្រេច។

ប្រសិនបើធ្វើបែបនេះ នៅតែជួបប្រទះបញ្ហាដដែលទៀត ដូច្នេះមានតែសាកល្បងធ្វើការ បិទបើកទូរសព្ទម្ដង (Restart) ឬក៏រង់ចាំរហូតដល់ ក្រុមការងាររបស់ Google ធ្វើការជួសជុលបានសម្រេចប៉ុណ្ណោះ។ បញ្ហាមួយនេះ ហាក់បីដូចជា កើតឡើងសម្រាប់អ្នកប្រើប្រាស់មួយចំនួន ដោយមិនប៉ះពាល់ដល់ទាំងអស់គ្នានោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here