ចន្លោះខែតុលា និងធ្នូ ឆ្នាំ 2020 កន្លងទៅ Facebook បានលុបចោលគណនីក្លែងក្លាយជាង 1.3 ពាន់លានគណនី

0

កាលពីចន្លោះខែតុលា និងខែធ្នូ ឆ្នាំ 2020 កន្លងទៅ Facebook បានលុបចោលគណនីក្លែងក្លាយប្រមាណជាង 1.3 ពាន់លាន គណនីចេញពីបណ្តាញសង្គមរបស់ខ្លួន។ថ្មីៗនេះក្រុមហ៊ុន Facebook បានប្រកាសនៅក្នុងគេហៈទំព័ររបស់ខ្លួនថា បានបិទចោលគណនី Facebook កែ្លងក្លាយប្រមាណជាង 1.3 ពាន់លាន គណនីឡើងទៅ ចេញពីបណ្ដាញសង្គមរបស់ខ្លួន កាលពីចន្លោះខែ តុលា និងខែធ្នូ ឆ្នាំ 2020 រួចបាត់ទៅហើយ។

មូលហេតុគឺដោយសារតែ ការកើនឡើងនៃអ្នកប្រើប្រាស់គណនីក្លែងក្លាយ នៅលើបណ្ដាញសង្គម Facebook មានចំនួនច្រើនពេក រហូតដល់មានការប្រើប្រាស់គណនីក្លែងក្លាយ ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិតពាសពេញបណ្ដាញសង្គម ហើយបញ្ហានេះត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់អ្នកប្រើប្រាស់ទូទៅទៀតផង។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ Facebook បានបន្ថែមចំនួនបុគ្គលិកធ្វើការពេញម៉ោងជាង 35,000 នាក់ទៀត ដើម្បីជួយទប់ស្កាត់ការចែកចាយព័ត៌មានមិនពិតនៅលើបណ្ដាញសង្គមរបស់ខ្លួន ក៏ដូចជាបានលុបចោលនូវព័ត៌មានមិនពិតជាង 12 លានអត្ថបទ ដែលមានពាក់ព័ន្ធទៅនឹងជំងឺរាតត្បាតកូវីដ-19 និងវ៉ាសាំងបង្ការផងដែរ។

កន្លងមកក្រុមហ៊ុនបណ្ដាញសង្គមនានា ដូចជា Facebook, Twitter និងក្រុមហ៊ុនដទៃទៀត បានចាប់ផ្ដើមចេញវិធានការក្ដៅជារឿយៗ ទៅលើការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-19 និងការអះអាងផ្សេងៗដែលមិនត្រឹមត្រូវ តាមរយៈការលុបចោល ឬបិទគណនីអ្នកប្រើប្រាស់តែម្ដង។ យ៉ាងណាមិញ ចំនួនអ្នកបង្កើតគណនីក្លែងក្លាយ ក៏នៅតែមានការកើនឡើងដដែល។

LEAVE A REPLY

Please enter your comment!
Please enter your name here