Facebook រកឃើញក្រុម Hacker ចិន កំពុងព្យាយាមលួចទិន្នន័យពីក្រុមប្រជាជន Uyghur រស់នៅសហរដ្ឋអាមេរិក

0

កាលពីថ្ងៃពុធកន្លងទៅ Facebook បានបង្ហាញថា មាន Hacker ចិនមួយក្រុមកំពុងតែព្យាយាមប្រើប្រាស់ប្រព័ន្ធលុកលុយទិន្នន័យរបស់ពួកគេ ទៅលើក្រុមប្រជាជន និងអ្នកសារព័ត៌មាន Uyghur ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក។ តាមការបញ្ជាក់ពីក្រុមសន្ដិសុខរបស់ Facebook បានប្រាប់ឲ្យដឹងថា ក្រុម Hacker មួយនេះ មានឈ្មោះថា Earth Empusa ឬក៏ Evil Eye បានធ្វើការ Hack យកទិន្នន័យផ្សេងៗពីប្រជាជនទាំងនោះយ៉ាងហោចណាស់ក៏ 500 នាក់ដែរ។

ខាងភ្នាក់ងារស៊ើបអង្កេតរបស់ Facebook បានបញ្ជាក់បន្ថែមថា ក្រុម Hacker នេះ មិនបានធ្វើការ Hack ចូលទៅក្នុងប្រព័ន្ធ Facebook ដោយផ្ទាល់នោះទេ។ ពោលគឺពួកគេបានផ្ញើជាតំណរភ្ជាប់តាមរយៈការប្រើប្រាស់គណនី Facebook ក្លែងក្លាយ ក៏ដូចជាបានបង្កើតកម្មវិធី Android និងគេហទំព័រមួយចំនួន សម្រាប់យកទៅបង្ហោះព័ត៌មានផ្សេងៗ ដើម្បីធ្វើការបោកបញ្ឆោតប្រជាជនក្នុងសមាគមន៍ Uyghur ទាំងនោះ ឲ្យចុចចូលទៅកាន់តំណរភ្ជាប់ (Link) ដែលពួកគេបានផ្ញើឲ្យ។ យ៉ាងណាមិញ Facebook ក៏នៅតែអាចរុករកឃើញគណនីទាំងអស់នោះ ហើយបានធ្វើការលុបចោលសរុបជាង 100 គណនី ចេញពីបណ្ដាញសង្គមរបស់ខ្លួនតែម្ដង។

គួរបញ្ជាក់ផងដែរថា ប្រជាជនក្នុងសហគមន៍ Uyghur ភាគច្រើនគឺជាសាសនាឥស្លាម ហើយកាលពីមុនពួកគេរស់នៅក្នុងតំបន់មួយនៃខេត្ដ Xinjiang ប្រទេសចិន តែក្រោយមកក៏សម្រេចចិត្ដផ្លាស់ទៅរស់នៅតាមបណ្ដាលប្រទេសផ្សេងៗ ដូចជា អូស្រ្ដាលី, កាណាដា, ទួគី, ស៊ីរី និងសហរដ្ឋអាមេរិកជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here