Microsoft ដាក់បង្ហាញពីរូប Icon ថ្មីសម្រាប់កម្មវិធី File Explorer

0

កំណែអាប់ដេតទៅកាន់ជំនាន់ចុងក្រោយ នៃប្រព័ន្ធប្រតិបត្តិការ Windows 10 ប្រភេទតេស្ដសាកល្បង Insider Preview Build លេខ 21343 ទទួលបានការកែប្រែថ្មី ស្ថិតនៅត្រង់ផ្នែករូប Icon នៅក្នុងកម្មវិធី File Explorer ផងដែរ។ ពួកវាមើលទៅមានពណ៌ចម្រុះស្រស់ស្អាតជាងមុន ជាមួយការឌីហ្សាញឲ្យកាន់តែទាន់សម័យ គួរឲ្យទាក់ទាញម្យ៉ាងដែរ។

អ្វីដែលត្រូវបានផ្លាស់ប្ដូរថ្មីៗលើកនេះ គឺរួមមានបញ្ចូលទាំងពពួក Folders របស់ Desktop, Documents, Downloads, Music, Pictures, Videos និងថែមទាំង Folder របស់ OneDrive ជាដើម។ ចំណែកឯរូបជាតំណាង Icon របស់ឯកសារ Drives (Local Disk) និងធុងសំរាម ក៏ត្រូវបានកែប្រែដូចគ្នា ដោយប្ដូរពីបែរមុខទៅផ្នែកចំហៀង ទៅបែរមុខចំពីមុខវិញ។ លើសពីនេះ Microsoft ក៏បានផ្លាស់ប្ដូរឈ្មោះរបស់ Windows Administrative Tools នៅក្នុងផ្ទាំង Start ទៅមានឈ្មោះហៅថា Windows Tools ខ្លីវិញ។ យើងក៏ទទួលបាន Shortcut Key ថ្មីៗ នៅពេលកំពុងតែប្ដូរឈ្មោះឲ្យឯកសារ ដូចជាការចុច CTRL + ប៊ូតុងសញ្ញាព្រួញឆ្វេងស្ដាំ ដើម្បីផ្លាស់ប្ដូរទីតាំងរបស់ទ្រនិចចង្អុល (Cursor) ចន្លោះពីមួយពាក្យៗរបស់ឈ្មោះឯកសារ ហើយការចុច CTRL + ប៊ុតុងលុប និង CTRL + ប៊ុតុង Backspace ដើម្បីធ្វើការលុបពាក្យមួយៗ ក្នុងពេលតែមួយយកតែម្ដង។

ក្រុមហ៊ុន Microsoft បានលើកឡើងមកថា ពួកគេនឹងបញ្ចេញការកែប្រែទាំងអស់នេះ ទៅឲ្យអ្នកប្រើប្រាស់ជាសាធារណៈ ក៏ដូចជាផ្លាស់ប្ដូររូបតំណាង Icon ថ្មីៗទៅឲ្យកម្មវិធីផ្សេងៗបន្ថែមទៀត នៅក្នុងពេលខាងមុខនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here