ក្រុមហ៊ុន Google ព្រមានពីកំហុស Android Zero-Day ថាស្ថោតក្រោមការវាយប្រហារយ៉ាងសកម្ម

0

ថ្មីៗនេះ ក្រុមហ៊ុន Google ប្រកាសឲ្យដឹងថា អ្នកគម្រាមគំហែងកំពុងប្រើបន្ទះឈីប Qualcomm ជាអាវុធរបស់ពួកគេដើម្បីធ្វើការវាយប្រហារទៅលើគោលដៅផ្សេងៗគ្នា។យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Google បញ្ជាក់ថា គុណវិបត្តិថ្មីនេះបានកំណត់គោលដៅលើបញ្ហាបញ្ចូលទិន្ន័យដែលមានសុពលភាពមិនត្រឹមត្រូវដែលស្ថិតនៅលើក្រាហ្វិករបស់ក្រុមហ៊ុន Qualcomm ។

ទោះជាយ៉ាងណាក៏ដោយ សមាសធាតុសំខាន់ៗរបស់ក្រាហ្វិកទាំងនោះអាចរងការធ្វើអាជីវកម្មបានយ៉ាងងាយស្រួល ដោយវាបានបង្កើនចំណុចខ្សោយនៅក្នុងមេម៉ូរ៉ីនៅពេលដែលភ្នាក់ងារគម្រាមកំហែងស្នើសុំចូលទៅប្រើផ្នែកធំនៃមេម៉ូរ៉ីរបស់ឧបករណ៍។ កំហុសទាំងនោះមានដូចជា CVE ID: CVE-2020-11261 និង CVSS Score: 8.4 និង Severity: High និង Component: Display។

យ៉ាងណាមិញក្រុមហ៊ុន Google ពុំបានចែករំលែកព័ត៌មានលម្អិតណាមួយទាក់ទងនឹងជនរងគ្រោះឬអ្នកគម្រាមកំហែងនោះទេ ប៉ុន្តែតាមរយៈការផ្សព្វផ្សាយនេះក្រុមហ៊ុនមានបំណងជម្រុញសំខាន់ចង់បញ្ឈប់តួអង្គគម្រាមកំហែងផ្សេងទៀតពីការទាញយកផលប្រយោជន៍ណាមួយ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here