ក្រុមហ៊ុន Facebook បិទគណនីក្រុមហេគឃ័ររបស់រដ្ឋចិនដែលកំណត់គោលដៅលើសកម្មភាពជន Uyghur

0

ក្រុមហ៊ុនFacebookបិទគណនីរបស់ក្រុមហេគឃ័រដែលទទួលបានការឧបត្ថម្ភពីរដ្ឋចិន។ គណនីទាំងនោះត្រូវបានប្រើប្រាស់ដើម្បីដាក់ពង្រាយមេរោគលើឧបករណ៍របស់សកម្មជន Uyghurs អ្នកកាសែត និងអ្នកប្រឆាំងដែលរស់នៅក្រៅប្រទេសចិន។

ប្រធានផ្នែកស៊ើបអង្កេតតាមអ៊ិនធឺរណិតតាម Facebook លោក Mike Dvilyanski និងប្រធានផ្នែកគោលនយោបាយសន្តិសុខលោក Nathaniel Gleicher មានប្រសាសន៍ថា ហេគឃ័រវាយប្រហារកំណត់គោលដៅលើសកម្មជន អ្នកសារព័ត៌មាន និងអ្នកប្រឆាំងដែលជាសកម្មជនជាតិ Uyghurs មកពីទីក្រុង Xinjiang នៃប្រទេចិនដែលបច្ចុប្បន្នទៅរស់នៅក្រៅប្រទេសមានដូចជាប្រទេសតួកគី កាហ្សាក់ស្ថាន សហរដ្ឋអាមេរិក ស៊ីរី អូស្ត្រាលី កាណាដា និងប្រទេសដទៃទៀត។

ក្រុមហេគឃ័រនេះបានប្រើយុទ្ធសាស្ត្រចារកម្មតាមអ៊ីនធឺរណិតផ្សេងៗដើម្បីកំណត់លើគោលដៅរបស់ខ្លួន និងចម្លងមេរោគដើម្បីអាចបើកការឃ្លាំមើលបាន។ ក្រុមហេគឃ័ Earth Empusa ឬ Evil Eye បានប្រើគណនី Facebook ដែលត្រូវបានបិទដើម្បីផ្ញើតំណទៅគេហទំព័រដែលមានគំនិតអាក្រក់ក្រោមការគ្រប់គ្រងរបស់ពួកគេក្នុងការវាយប្រហារ watering hole attacks។ ក្នុងករណីខ្លះ ហេគឃ័បានចម្លងមេរោគដោយជោគជ័យទៅលើឧបករណ៍ដំណើរការដោយ iOS របស់គោលដៅដោយប្រើកម្មវិធី spyware PoisonCarp ឬ INSOMNIA ។

នៅក្នុងខែធ្នូ ឆ្នាំមុន ក្រុមហ៊ុន Facebook បានលុបឈ្មោះក្រុម Hacker APT32 របស់វៀតណាមដែលគេស្គាល់ថាជាយុទ្ធនាការបំពានតាមអ៊ិនធឺរណិត ដែលកំណត់គោលដៅលើរដ្ឋាភិបាលបរទេស សាជីវកម្មពហុជាតិ និងអ្នកសារព័ត៌មាន។ ក្រុមហ៊ុន Facebook បានភ្ជាប់ APT32 ទៅនឹងក្រុមហ៊ុន IT របស់វៀតណាម CyberOne Group រួមទាំង domains ដែលមានជាប់ទាក់ទងទៅអង្គភាពទាំងពីរទៅក្នុងបញ្ជីទប់ស្កាត់ជាសាកល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here