ការបន្លំតាម Office 365 កំណត់គោលដៅលើនិយោជិកនៃនាយកដ្ឋានធានារ៉ាប់រងនិងហិរញ្ញវត្ថុ

0

ក្រុមអ្នកវិភាគសន្តិសុខ Area 1 Security រកឃើញការលួចបន្លំ Office 365 ដែលកំពុងកំណត់គោលដៅលើការប្រតិបត្តិរបស់នាយកដ្ឋានធានារ៉ាប់រងនិងហិរញ្ញវត្ថុ។ ភ្នាក់ងារគម្រាមកំហែងកំពុងតាមប្រមាញ់បុគ្គលិកផ្នែកធានារ៉ាប់រង និងហិរញ្ញវត្ថុតាមរយៈការលួចបន្លំតាម Office 365 ដើម្បីទាញយកអត្តសញ្ញាណប័ណ្ណដ៏មានតម្លៃ និងធ្វើការវាយប្រហារតាមវិធីសាស្ត្រ BEC។

យោងតាមការបញ្ជាក់ពីរបាយការណ៍បានឲ្យដឹងថា ការវាយប្រហារចាប់ផ្តើមនៅខែធ្នូ និងបន្តដល់ខែកុម្ភៈ។ អ្នកធ្វើគម្រាមកំហែងបង្កើតអ៊ីម៉ែលបន្លំដើម្បីធ្វើប្រតិបត្តិការ ហើយអ្នកប្រើប្រាស់នឹងចាញ់បោក។ ក្នុងកញ្ចប់អ៊ីម៉ែលទាំងនោះនឹងមានតម្រូវបំពេញព័ត៌មានលម្អិតដូចជា ព័ត៌មានគោលដៅ  ឈ្មោះពេញ   អាស័យដ្ឋានអ៊ីម៉េល និងឡូហ្គោក្រុមហ៊ុន។

ចុងក្រោយអ្នកស្រាវជ្រាវសុវត្ថិភាពតាមអ៊ីនធឺរណិតបានស្នើឱ្យអ្នកប្រើប្រាស់ពិនិត្យលើភាពត្រឹមត្រូវនៃអ៊ីម៉ែលមុនពេលចុចលើតំណភ្ជាប់ណាមួយ ឬទាញយកឯកសារភ្ជាប់ណាមួយ និងជៀសវាងចុចលើតំណភ្ជាប់ខាងក្រៅពីប្រភពដែលមិនស្គាល់។

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here