មេរោគ CopperStealer វាយប្រហារលើគណនីអ្នកជំនួញលើបណ្តាញ Facebook និង Instagram

0

ថ្មីៗនេះ អ្នកស្រាវជ្រាវតាមសន្តិសុខអ៊ីនធឺណិតនៅ Proofpoint ផ្សព្វផ្សាយនូវសេចក្តីលម្អិតទាក់ទងនឹងមេរោគគ្មានឯកសារថ្មីដែលត្រូវបានគេហៅថា“ CopperStealer” ។យោងតាមរបាយការណ៍បង្ហាញថា ក្រុមអ្នកគម្រាមកំហែងកំពុងផ្សព្វផ្សាយនូវមេរោគដែលគ្មានឯកសារនេះតាមរយៈកម្មវិធីក្លែងក្លាយដែលកំពុងបំផ្លាញគេហទំព័រជាបន្តបន្ទាប់និងកំពុងតែកំណត់គោលដៅលើអ្នកប្រើប្រាស់កម្មវិធីជំនួយមួយចំនួនដូចជា Google, Instagram, Facebook, Amazon, និង Apple។ មេរោគ CopperStealer ធ្វើការដូចមេរោគ SilentFade ដែលជាមេរោគមានការគាំទ្រពីប្រទេសចិន។

ក្រុមអ្នកជំនាញខាងសុវត្ថិភាពតាមអ៊ីនធឺរណិតសន្និដ្ឋានថា ក្រៅពីកំណត់គោលដៅលើគណនីជំនួញ Facebook និង Instagram មេរោគនោះថែមទាំងបានកំណត់គោលដៅលើអ្នកផ្តល់សេវាកម្មសំខាន់ៗផ្សេងទៀតដែលរួមមាន Apple, Amazon, Google, PayPal, Tumblr និង Twitter ផងដែរក្រោយពីមានការស៊ើបអង្កេតគម្រូមួយ។

 មេរោគថ្មីនេះមានសមត្ថភាពក្នុងការស្វែងរកនិងផ្ញើលេខសម្ងាត់ដែលបានរក្សាទុកលើកម្មវិធីរុករកតាមអ៊ីនធឺណិត(browser)។ កម្មវិធីរុករកតាមអ៊ីនធឺណិត(browser) ដែលមេរោគនោះអាចទាញយកទិន្ន័យបានមានដូចខាងក្រោម៖

-Edge

-Yandex

-Chrome

-Opera

-Firefox

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here