ហេគឃ័រចិនវាយប្រហារលើឧស្សាហកម្មទូរគមនាគមន៍ដើម្បីលួចយកអាថ៌កំបាំង 5G

0

ក្រុមអ្នកគម្រាមកំហែងមកពីប្រទេសចិនឥឡូវនេះកំពុងកំណត់គោលដៅលើអង្គភាពទូរគមនាគមន៍នៅអាស៊ីអាគ្នេយ៍ អាឡឺម៉ង់ អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសឥណ្ឌា និងប្រទេសវៀតណាម។គោលបំណងសំខាន់របស់ភ្នាក់ងារគម្រាមកំហែងជនជាតិចិនគឺដើម្បីលួចយកអាថ៌កំបាំង និងទិន្នន័យរបស់ក្រុមហ៊ុន 5G ។ អ្នកស្រាវជ្រាវសុវត្ថិភាពតាមអ៊ីនធឺរណិតនៅក្រុមហ៊ុនសន្តិសុខដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឈ្មោះ McAfee ជាអ្នកស្រាវជ្រាវរកឃើញការវាយប្រហារនោះ ។

យុទ្ធនាការនោះកំណត់គោលដៅលើក្រុមហ៊ុនទូរគមនាគមន៍យ៉ាងហោចណាស់ចំនួន២៣ក្រុមហ៊ុន។ ក្រុមដែលនៅពីក្រោយយុទ្ធនាការនោះមានដាក់ចំណងជើងថា“Operation Dianxun” ។McAfee Web Gateway  និង MVISON Unified Cloud Edge អាចបញ្ឈប់ការបំពានបានយ៉ាងងាយស្រួល។ Endpoint Protection Platform អាចមានសមត្ថភាពបិទសកម្មភាព dropper ឬធ្វើឲ្យសកម្មភាពដែលមានគ្រោះថ្នាក់មានការវង្វេង។

ប៉ុន្តែសកម្មភាពទាំងអស់នោះអាចអនុវត្តបានដោយប្រើ MVISION EDR។នោះជាមូលហេតុដែល MVISION EDR អាចរកឃើញការគម្រាមកំហែងនៅលើផ្ទាំង ត្រួតពិនិត្យព័ត៌មានសម្រាប់ដំណាក់កាលដាច់ដោយឡែកចំនួនពីរ និងមធ្យោបាយនៃការវាយប្រហារ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here