ក្រសួងយុត្តិធម៌អាមេរិក (DOJ) បានប្រកាសថា ជនជាតិរូស្ស៊ីដែលមានឈ្មោះថា Egor Igorevich Kriuchkov បានសារភាពថា ខ្លួនបានសហការជាមួយបុគ្គលិកក្រុមហ៊ុន Tesla ដើម្បីតំឡើងមេរោគនៅ ក្រុមហ៊ុន និងលួចព័ត៌មានសម្ងាត់។ យោងតាមរបាយការណ៍ ហេគឃ័រមានផែនការគំរាមដល់នាយក ប្រតិបត្តិរបស់ក្រុមហ៊ុនដើម្បីទាមទារប្រាក់លោះជាថ្នូរនឹងការរក្សាការសម្ងាត់របស់ក្រុមហ៊ុន។
ជនល្មើសក៏ពាក់ព័ន្ធនឹងបទល្មើសផ្សេងស្រដៀងគ្នានេះដែរ ហើយទទួលបានប្រាក់ខុសច្បាប់ប្រមាណ ៤លានដុល្លារ។ ជនល្មើស Kriuchkov បានពន្យល់ថា បទល្មើសនេះបានដាក់ពង្រាយការវាយប្រហារ យូរ ក៏ដោយសារមានការវិភាគព័ត៌មានលម្អិតរបស់ជនរងគ្រោះ។
ម្យ៉ាងទៀត ឧក្រឹដ្ឋជនបានបង្ហាញថា បុគ្គលិកក្រុមហ៊ុន Tesla ដែលចូលដៃនៅក្នុងការឆបោកនេះបាន ប្រើការវាយប្រហារ denial of service (DoS) attack ដើម្បីបង្វែការយកចិត្តទុកដាក់ចេញពី ការវាយប្រហារដោយមេរោគ។ បុគ្គលិកក៏បានសហការនៅក្នុងការបង្កើតមេរោគ malware នេះដែរ។
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ជាក់តាមរយៈគណនី Twitter របស់លោក ថា ជនល្មើស Kriuchkov កំពុងតែព្យាយាមរើសបុគ្គលិកបន្ថែមដើម្បីជួយជនល្មើសប្រព្រឹត្តបទល្មើស។
ជនល្មើសត្រូវបានចាប់ខ្លួននៅក្នុងខែសីហា ឆ្នាំ២០២០ បន្ទាប់ពីទទួលទូរស័ព្ទពីភ្នាក់ងារស៊ើបអង្កេត FBI។ ច្រើនសប្តាហ៍ក្រោយមក ជនល្មើស Kriuchkov ត្រូវជាប់ចោទពីបទឆបោកខ្នាតអន្តរជាតិ និង ប្រឈមនឹងការកាត់ទោសជាប់គុក ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ២៥០ពាន់ដុល្លារ។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា









