តាមរយៈការបោះពុម្ពផ្សាយនាពេលថ្មីនេះបានឱ្យដឹងថា ក្រុមហ៊ុនកុំព្យូទ័រ Acer កំពុងតែជួបបញ្ហា ដោយសារប្រព័ន្ធកុំព្យូទ័ររបស់គេបានឆ្លងមេរោគ REvil ransomware។ បើតាមព័ត៌មានបានប្រាប់ថា ហេគឃ័រទារប្រាក់ ៥០លានដុល្លារ ជាថ្នូរនឹងការតំឡើងប្រព័ន្ធឱ្យត្រលប់ទៅរកភាពប្រក្រតីវិញ។
ជាភស្តុតាងនៃការវាយប្រហារនេះ ហេគឃ័របានចែករំលែកការថតអេក្រង់មួយចំនួននៃការវាយប្រហារ ប្រព័ន្ធ រួចបង្ហោះនៅលើ platform ទីផ្សារងងឹត។ ការបោះផ្សាយរូបភាពរួមមាន សៀវភៅបញ្ជី (spreadsheets) តុល្យការធនាគារ និងការទំនាក់ទំនងផ្ទៃក្នុងជាដើម។
នៅក្នុងសារក្រុមហ៊ុនបានបញ្ជាក់ថា ពួកគេកំពុងតែស្វែងរកឧប្បត្តិហេតុ ក៏ដូចជាអនុវត្តវិធានការ ការពារការវាយប្រហារជាបន្តបន្ទាប់៖ “យើងកំពុងតែត្រួតពិនិត្យមើលប្រព័ន្ធ IT ដើម្បីស្វែងរកភាពមិន ប្រក្រតី។ យើងកំពុងតែបង្កើនសុវត្ថិភាពប្រព័ន្ធ ហើយយើងក៏ធនាដល់អតិថិជន និងបុគ្គលិកថា បញ្ហា នេះនឹងមិនប៉ះពាល់ដល់ព័ត៌មានសម្ងាត់របស់លោកអ្នកទេ។
ពាក់ព័ន្ធទៅនឹងបច្ចេកទេសនៅក្នុងការវាយប្រហារគឺជាការប្រើប្រាស់មេរោគរបស់ហេគឃ័រ ក្រុមហ៊ុន បានបញ្ជាក់ថាយើងកំពុងតែធ្វើការស៊ើបអង្កេត និងត្រូវការពេលខ្លះ ដូច្នេះយើងមិនអាចផ្តល់ព័ត៌មាន លម្អិតអ្វីលើសពីនេះទេ។
ប្រភពព័ត៌មានពីក្រុមហ៊ុនថា មានការចរចាតម្លៃលោះរវាងហេគឃ័រ និងក្រុមហ៊ុន Acer បានចាប់ផ្តើម កាលពីថ្ងៃទី៤ ខែមីនា ដោយសារតែអ្នកចរចាថ្លៃនឹកស្មានមិនដល់ចំពោះតម្លៃដែលហេគឃ័រទាររហូត ទៅដល់ ៥០លានដុល្លារ។ ហេគឃ័របានបញ្ចុះតម្លៃ ២០ភាគរយ ប្រសិនបើមានការបង់ប្រាក់មុនថ្ងៃពុធ កាលពីសប្តាហ៍មុន ប៉ុន្តែមើលទៅដូចជាមិនទាន់មានការបង់ប្រាក់នៅឡើយទេ។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា