អ្នកជំនាញសន្តិសុខអ៊ីនធឺណិតលើកឡើងថា ក្រុមហ៊ុន Sierra Wireless ដែលជាក្រុមហ៊ុនផ្តល់សេវា Internet of Things (IoT) ធំបំផុត ត្រូវរងការវាយប្រហារដោយសារមេរោគ ransomware។ Sierra Wireless គឺជាក្រុមហ៊ុនអន្តរជាតិមួយ ដែលមានមូលដ្ឋាននៅកាណាដា និងមានបុគ្គលិកជិត ២ពាន់នាក់ នៅជុំវិញពិភពលោក រួមទាំងនៅអាមេរិកខាងជើង អ៊ឺរ៉ុប និងអាស៊ី។
ក្រុមហ៊ុនដើរតួនាទីជាអ្នកអភិវឌ្ឍ និងផលិត wireless modems, routers and gateways ដែលប្រើ ដោយក្រុមហ៊ុនច្រើនប្រភេទរួមមាន៖ ក្រុមហ៊ុនរថយន្ត ការធ្វើដំណើរ ថាមពល ថែទាំសុខភាព ព័ត៌មាន និងក្នុងវិស័យឧស្សាហកម្មសន្តិសុខបច្ចេកវិទ្យា។ ការវាយប្រហារត្រូវបានរាយការណ៍ជាបន្ទាន់ទៅកាន់ បណ្តាញ network ខាងក្នុងរបស់ក្រុមហ៊ុន Sierra Wireless កាលពីសប្តាហ៍មុន ទោះបីជាយ៉ាងណា ក្រុមហ៊ុនបានបញ្ជាក់ថា ឧប្បត្តិហេតុនេះមិនធ្វើឱ្យប៉ះពាល់ដល់ផលិតផល ឬសេវារបស់អតិថិជនទេ។
ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា៖ “ការវាយប្រហារបានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរបស់ក្រុមហ៊ុន តែនៅ មានកម្រិតតិចតួច ដោយសារពេលនេះយើងកំពុងតែកាត់ផ្តាច់រចនាសម្ព័ន្ធ IT ខាងក្នុង ចេញពី ផលិតផល ឬសេវា ដែលអតិថិជនកំពុងតែប្រើ។
ក្រុមហ៊ុនត្រូវតែកាត់ផ្តាច់ប្រព័ន្ធដំណើរការទាំងអស់នៅក្នុងរយៈពេលខ្លី៖ “គេហទំព័រអាជីវកម្មរបស់ យើង និងប្រតិបត្តិការខាងក្នុងផ្សេងទៀតត្រូវបានរំខានដោយការវាយប្រហារ។ យើងកំពុងតែ ជួសជុល ហើយយើងសង្ឃឹមថាវានឹងត្រលប់ទៅដំណើរការប្រក្រតីវិញនៅក្នុងសប្តាហ៍នេះ។
ក្រុមការងារដែលដោះស្រាយបញ្ហានេះ មិនបានផ្តល់ព័ត៌មានលម្អិតអ្វីបន្ថែមទេ។ តម្លៃជម្រិតក៏បាន ប្រាប់ដែរ និងថាតើហេគឃ័ររៀបចំគម្រោងលួចព័ត៌មានបន្ថែមដើម្បីអ៊ីនគ្រីបប្រព័ន្ធដែលត្រូវបាន សម្របសម្រួលឬយ៉ាងណានោះទេ ទោះជាយ៉ាងណា ការពិតនឹងត្រូវបង្ហាញដោយក្រុមហ៊ុន Sierra Wireless នៅលើគេហទំព័រទីផ្សារងងឹត។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា