ប្រទះឃើញមេរោគថ្មីក្លែងខ្លួនធ្វើជាកំណែអាប់ដេត លើឧបករណ៍ឆ្លាតវៃប្រភេទ Android

0

ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព Zimperium ប្រទះឃើញមេរោគថ្មីមួយ នៅលើឧបករណ៍ឆ្លាតវៃប្រភេទ Android ដែលលួចធ្វើខ្លួនជាកំណែអាប់ដេត ដើម្បីឲ្យអ្នកប្រើប្រាស់ច្រឡំចុចលើវា ផងដែរ។ យ៉ាងណាក៏ដោយ វានឹងអាចចូលទៅក្នុងឧបករណ៍ Android បានជោគជ័យ លុះត្រាតែអ្នកទាំងអស់គ្នា ធ្វើការទាញយកឯកសារ APK ពីវេបសាយមិនច្បាស់លាស់ប៉ុណ្ណោះ។

រៀងរាល់មួយខែម្ដង Google តែងតែបញ្ចេញកំណែអាប់ដេត លើផ្នែកប្រព័ន្ធសុវត្ថិភាព ទៅកាន់អ្នកប្រើប្រាស់របស់ខ្លួន ប៉ុន្ដែដោយសារតែ មេរោគនៅតែមានអ្នកបង្កើតថ្មីៗដូចគ្នា ដូច្នេះហើយទើបបានជា ពិបាកក្នុងការទប់ស្កាត់ទាន់ពេលវេលា។ ប្រសិនបើអ្នកទាំងអស់គ្នា តែងតែទាញយកកម្មវិធី ឬហ្គេមចេញពី Play Store និងវេបសាយដែលអាចទុកចិត្តបាន នោះគឺមិនចាំបាច់ព្រួយបារម្ភពីវានោះឡើយ។

យោងតាមដំណឹងចេញពី Zimperium បានឲ្យយើងដឹងថា មេរោគមួយនោះអាចក្លែងខ្លួនជា សារដំណឹងកំណែអាប់ដេត ហើយអាចមើល ឬផ្ញើសារ, ចូលមើលសៀវភៅលេខទូរសព្ទ និងអ្វីៗដែលយើងធ្លាប់ស្វែងរកលើអ៊ីនធើណេត (Search History)។ លើសពីនេះ វាក៏អាចបង្ហាញទីតាំងរបស់យើង (GPS), ប្រើប្រាស់កាមេរ៉ាថតរូប និងថតសំឡេង ថែមទៀតផង។

LEAVE A REPLY

Please enter your comment!
Please enter your name here