SpaceX នៅតែមិនទាន់ទទួលបានជោគជ័យ ទៅលើការបង្ហោះសាកល្បង Starship SN11

0

ថ្មីៗនេះ  SpaceX បានធ្វើការបង្ហោះសាកល្បងនូវយានអវកាស Starship SN11 របស់ខ្លួនមួយទៀត បន្ទាប់ពីបានបរាជ័យក្នុងការបង្ហោះសាកល្បង 3 លើកមកហើយ ពោលគឺចាប់តាំងពី SN8, SN9 និង SN10 កន្លងទៅថ្មីៗនេះ។ ដោយឡែកសម្រាប់ Starship SN11 លើកនេះ គឺនៅតែមិនទាន់ទទួលបានលទ្ធផល ដូចការចង់បានរបស់ SpaceX ដដែល ពោលគឺ Starship ចុងក្រោយនេះ ហាក់ដូចជាធ្វើមិនបានល្អនោះទេ ដោយអាចមានការខ្វះខាតច្រើន ព្រោះថាវាមិនអាចសូម្បីតែចុះចតដល់ដីដូច SN10 ឡើយ។

ការបង្ហោះសាកល្បងរបស់ SpaceX លើកនេះ គឺចំពេលវេលាមួយ ដែលអាកាសធាតុមិនអំណោយផល សម្រាប់កាមេរ៉ាដើម្បីថតយកទិដ្ឋភាពរបស់ Starship SN11 ពេញលេញឡើយ ពោលគឺពោរពេញទៅដោយអ័ព្ទបាំងជិតតែម្ដង ដូច្នេះយើងមិនអាចមើលឃើញរូបរាងទាំងមូលរបស់វាទេ ដោយអាចមើលឃើញតែការហោះរបស់វា តាមរយៈកាមេរ៉ាដែលមានបំពាក់នៅលើយាននោះផ្ទាល់ប៉ុណ្ណោះ។

ពិតណាស់ SN11 ចាប់ផ្តើមមានបញ្ហាបន្ទាប់ពីបានហោះទៅកាន់រយៈកម្ពស់ខ្ពស់ និងកំពុងត្រៀមចុះចតមកវិញ និយាយឲ្យចំទៅគឺ វាចាប់ផ្តើមមានបញ្ហាបន្ទាប់ពីហោះបាន 6 នាទីមក ហើយបើតាមរបាយការណ៍ដែលទទួលបានបញ្ជាក់ថា ម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីនទាំង 3 របស់គេ គឺមានបញ្ហា ហើយក៏ក្លាយជាផ្នែកមួយ ដែលធ្វើឲ្យយានអវកាសខាងលើនេះ ផ្ទុះនៅលើអាកាសនោះតែម្ដង។

LEAVE A REPLY

Please enter your comment!
Please enter your name here