YouTube កំពុងតេស្ដសាកល្បងបិទមិនឲ្យឃើញចំនួន Dislike នៅលើវីដេអូរបស់ Creator

0

ក្រុមហ៊ុន YouTube បានប្រកាសថា ក្រុមអ្នកអភិវឌ្ឍរបស់ពួកគេ កំពុងតែធ្វើតេស្តសាកល្បងទៅលើ ការបិទមិនឲ្យអ្នកប្រើប្រាស់មើលឃើញពីចំនួន Dislike នៅលើវីដេអូផ្សេងៗ នៅក្នុង YouTube។ មានន័យថា លុះត្រាតែម្ចាស់ Channel ផ្ទាល់ ធ្វើការចូលទៅកាន់ YouTube Studios ទើបអាចមើលឃើញពីចំនួន Dislike នៅលើវីដេអូពួកគេបាន ដោយឡែក សម្រាប់អ្នក Viewer ទូទៅវិញ គឺមិនអាចមើលឃើញបានឡើយ។

ការធ្វើតេស្តសាកល្បងកែប្រែទម្រង់ថ្មីនេះ YouTube បានបញ្ជាក់ថា ពួកគេអាចនឹងបិទមិនឲ្យមើលឃើញចំនួន Dislike ឬក៏អាចនឹងដកចោលប៊ូតុង Dislike នេះចេញតែម្ដង។ សម្រាប់មូលហេតុវិញ គឺដោយសារតែមាន Creator មួយចំនួនបានផ្ញើនូវ Feedback ផ្សេងៗ អំពីគុណវិបត្តិនៃការបង្ហាញចំនួន Dislike ច្រើនពេកនៅលើវីដេអូរបស់ពួកគេ ព្រោះវាអាចធ្វើឲ្យពួកគេអស់កម្លាំងចិត្តក្នុងការបង្កើតវីដេអូនៅលើ YouTube ក៏ដូចជាអាចប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ពួកគេផងដែរ។

យ៉ាងណាមិញ YouTube ក៏បានប្រាប់ថា សម្រាប់ការបង្ហាញចំនួន Dislike នៅលើវីដេអូរបស់ Creator នេះ ក៏ដើម្បីឲ្យអ្នកទស្សនា ជៀសវាងពីការមើលវីដេអូណាដែលមានលក្ខណៈ Spam ឬបំភាន់ភ្នែកជាដើម។ ។ គួរបញ្ជាក់ថា ខាងបណ្ដាញសង្គម Instagram កាលពីឆ្នាំ 2019 កន្លងទៅ ក៏ធា្លប់តេស្ដសាកល្បងលើការបិទមិនឲ្យឃើញចំនួន Like នៅលើរូបភាពផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here