ការសិក្សាមួយបង្ហាញថា Google ប្រមូលទិន្នន័យពី Android ចំនួន 20 ដងច្រើនជាង Apple ប្រមូលពី iOS

0

នាពេលបច្ចុប្បន្ននេះ មនុស្សភាគច្រើនភាគច្រើន សុទ្ធតែបានដឹងរួចមកហើយថា ក្រុមហ៊ុននានាទាំងអស់ តែងតែប្រមូលទិន្នន័យ ពីអ្នកប្រើប្រាស់របស់ពួកគេ ដើម្បីធ្វើការវាយតម្លៃអំពីសកម្មភាព ហើយក៏អាចជួសជុលត្រង់កន្លែងណាមួយ ប្រសិនបើពួកគេប្រទះឃើញកំហុស តាមរយៈទិន្នន័យទាំងអស់នោះ។ ប្រសិនបើយោងតាមការសិក្សាស្រាវជ្រាវមួយ បានធ្វើការចង្អុលបង្ហាញឲ្យឃើញថា Android ត្រូវការផ្ទេរទិន្នន័យទៅឲ្យ Google រហូតដល់ទៅខ្ទង់ 20 ដងច្រើនជាងអ្វីដែល iOS ត្រូវការផ្ទេរទៅឲ្យ Apple ផងដែរ។

នេះគឺជាការសិក្សាមួយដោយ លោក Douglas Leith ជាអ្នកស្រាវជ្រាវជំនាញ មកពីមហាវិទ្យាល័យ Trinity College Dublin នៅក្នុងប្រទេសអៀរឡង់ បន្ទាប់ពីបានតាមដានត្រួតពិនិត្យ រវាងប្រព័ន្ធប្រតិបត្តិការទាំង 2 នោះ។ គាត់បានលើកឡើងមកថា សូម្បីតែសកម្មភាពបន្ដិចបន្ដួច ដូចជានៅពេលអ្នកប្រើប្រាស់ ធ្វើការដោះដូរ SIM Card ក៏ឧបករណ៍ទាំង Android និង iOS ធ្វើការផ្ញើទិន្នន័យទៅកាន់ Google និង Apple ឲ្យដឹងដែរ។ ចំណែកឯនៅពេលដែលអ្នកប្រើប្រាស់ ធ្វើការទុកឧបករណ៍ទាំងនោះ ចោលនៅមួយកន្លែង ក៏ពួកវាត្រូវរាយការណ៍ទៅក្រុមហ៊ុន រៀងរាល់រយៈពេលចំនួន 4 នាទីកន្លះម្ដងដូចគ្នា។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ខណៈពេលដែលទុកចោល ឧបករណ៍ Android ផ្ញើទិន្នន័យខ្ទង់ 1MB ទៅឲ្យ Google ក្នុងរយៈពេលសរុប 12 ម៉ោង ប៉ុន្ដែឧបករណ៍ iOS ផ្ញើត្រឹមតែខ្ទង់ 52KB ទៅឲ្យ Apple ប៉ុណ្ណោះ។ បើគិតតែអ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិកវិញ ជាប្រចាំ 12 ម៉ោងម្ដង ក្រុមហ៊ុន Google បានប្រមូលបានខ្ទង់ 1.3TB ពី Android ក្នុងពេលកំពុងតែប្រើប្រាស់ ដោយឡែក Apple ប្រមូលបានខ្ទង់ 5.8GB ពី iOS តិចជាងច្រើន។

ស្របនឹងពេលដែល iOS ត្រូវប្រមូលទិន្នន័យពី Siri, Safari និង iCloud ជាដើម ដើម្បីផ្ញើទៅ Apple ដោយស្វ័យប្រវត្តិ រីឯ Android ទទួលបានទិន្នន័យពី Chrome, YouTube, Google Docs, Safetyhub, Google Messenger និងកម្មវិធីម៉ោងជាដើម ហើយទោះបីនៅពេលដែល អ្នកប្រើប្រាស់មិនបាន ភ្ជាប់ជាមួយគណនី Google ក៏ដោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here