Apple អាចប្រកាសចេញឧបករណ៍ AR/VR Mixed-Reality ជាផ្លូវការ ក្នុងព្រឹត្តិការណ៍ WWDC21

0

Apple ត្រៀមនឹងប្រកាសដាក់បង្ហាញអំពី ផលិតផលថ្មីៗរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ WWDC21 ដែលនឹងត្រូវធ្វើឡើងក្នុងថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2021 ខាងមុខនេះ ដោយជាផ្សាយផ្ទាល់លក្ខណៈអនឡាញ។ ស្របគ្នានេះដែរ ថ្មីៗនេះមានរបាយការណ៍មកថា ឧបករណ៍ AR/VR ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Apple នោះ ក៏អាចកំពុងតែត្រៀមដាក់បង្ហាញ នៅក្នុងព្រឹត្តិការណ៍ WWDC21 នេះផងដែរ។

លោក Mark Gurman ទីភ្នាក់ងារសារព័ត៌មានបរទេស Bloomberg បានអោយដឹងថា Apple កំពុងតែត្រៀមនឹងប្រកាសបញ្ចេញឧបករណ៍ AR/VR ប្រភេទ Mixed-Reality នៅក្នុងព្រឹត្តិការណ៍ WWDC21 នៅអំឡុងពេល 2 ទៅ 3 ខែខាងមុខទៀត។ យ៉ាងណាមិញ តាមសារព័ត៌មានប្រាប់ថា ប្រសិនជាអាច ឧបករណ៍នេះ អាចនឹងត្រូវដាក់បង្ហាញ នៅក្នុងព្រឹត្តិការណ៍ WWDC21 នៅជាលក្ខណៈជួបជុំផ្ទាល់ ផ្សេងមួយទៀតក៏ថាបាន។

ដោយឧបករណ៍ដែលនឹងត្រូវប្រកាសនេះ វាអាចជាប្រភេទវ៉ែនតា 3D បែប AR លាយជាមួយ VR ដែលនឹងក្លាយជា សមិទ្ធិផលថ្មីមួយរបស់ Apple។ លើសពីនេះ តាមការប៉ាន់ស្មានទុក ឧបករណ៍ Mixed-Reality មួយនេះ អាចនឹងលក់ដាច់បាន 180,000 គ្រឿងក្នុងមួយឆ្នាំ។ ចំណែកឯ សមត្ថភាព និងលក្ខណៈសម្បត្តិរបស់វាវិញ ត្រូវបានគេរំពឹងថា អាចនឹងមានបំពាក់ជាមួយ អេក្រង់មានកម្រិតបង្ហាញ 8K ចំនួនពីរ, មុខងារ Eye-Tracking និងបូករួមទាំងកាមេរ៉ាច្រើនលើសពីមួយ សម្រាប់ធ្វើការតាមដានចលនាដៃ នៅពេលកំពុងប្រើប្រាស់។

បករណ៍នេះ អាចនឹងក្លាយជាគូប្រកួតប្រជែងជាមួយ ឧបករណ៍ AR ឬ VR ផ្សេងៗទៀត ដែលកំពុងដាក់លក់នៅលើទីផ្សារ ដូចជា Oculus Rift របស់ Facebook ជាដើម។ ដោយឡែក សម្រាប់តម្លៃរបស់វាវិញ គឺអាចនឹងខ្ទង់ 1,000 ដុល្លារ ទៅ 3,000 ដុល្លារ ឯណោះ។ ដូច្នេះដើម្បីឲ្យកាន់តែជ្រាបថា ឧបករណ៍ AR/VR ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនយក្ស Apple នេះ ពិតជាមានលក្ខណៈសម្បត្តិ និងមុខងារពិសេសៗ យ៉ាងណានោះ មានតែត្រូវរង់ចាំនៅរយៈពេល ប៉ុន្មានខែខាងមុខទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here