ទីផ្សាររុស្សីតម្រូវឲ្យឧបករណ៍ឆ្លាតវៃទាំងអស់ ធ្វើការដំឡើងកម្មវិធីជាតិ

0

ប្រទេសរុស្សីបានធ្វើការទាមទារ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ ឲ្យមានការដំឡើងកម្មវិធីនានា ដែលបង្កើតឡើងមកដោយក្រុម Developers ជាប្រជាជនក្នុងស្រុករបស់គេ ទើបអនុញ្ញាតឲ្យលក់លើទីផ្សារបន្ដទៀត អស់មួយរយៈពេលយូរមកហើយ។ បន្ទាប់ពីមានការចចារ និងពិភាក្សាទៅវិញទៅមក យើងក៏បានប្រទះឃើញថា ច្បាប់ថ្មីមួយនេះ ត្រូវបានចាប់ផ្ដើមអនុវត្តន៍ជាបណ្ដើរៗហើយ ជាមួយឧបករណ៍ឆ្លាតវៃថ្មីៗរបស់ Apple នឹងណែនាំឲ្យដំឡើងកម្មវិធីរបស់រុស្សី នៅពេលដែលបើកទូរសព្ទ (Set Up) លើកដំបូងបង្អស់។

ឥឡូវនេះ ឧបករណ៍ឆ្លាតវៃទាំងអស់ដូចជា ទូរសព្ទឆ្លាត, ថេប្លេត, ទូរទស្សន៍ឆ្លាតវៃ និងកុំព្យូទ័រ នៅលើទីផ្សារប្រទេសរុស្សី សុទ្ធតែតម្រូវឲ្យមានកម្មវិធីជាតិ ណែនាំឲ្យដំឡើងប្រើប្រាស់ នៅពេលដែលធ្វើការបើក ឧបករណ៍ទាំងនោះដំបូងភ្លាម។ ហេតុដូច្នេះហើយ ក្រុមអ្នក Developers ក្នុងស្រុករបស់ពួកគេ នឹងទទួលបានឱកាសបន្ថែម លើការប្រកួតប្រជែងជាមួយ ក្រុមអ្នក Developers របស់បរទេស ហើយលើកកម្ពស់ជាតិខ្លួនឯងវិញ។

ចំណែកឯក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដែលទទួលរងការរិះគន់ ច្រើនជាងគេពីប្រជាជនរុស្សី នោះគឺត្រូវជា Apple ដោយពួកគេបង្ខំឲ្យ សម្របតាមជាដាច់ខាត។ ប្រសិនបើមិនធ្វើតាមនោះទេ ផលិតផលរបស់ Apple ទាំងអស់ នឹងត្រូវហាមឃាត់ លែងឲ្យដាក់លក់លើទីផ្សាររុស្សី តទៅទៀតបានឡើយ។ជាការពិតណាស់ នេះគឺជាយុទ្ធសាស្រ្ដដ៏ល្អមួយ ដើម្បីអនុញ្ញាតឲ្យក្រុម Developers ក្នុងប្រទេសរុស្សី អាចប្រកួតប្រជែងជាមួយ កម្មវិធីនានារបស់ក្រុម Developers របស់បរទេសបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here