ក្រុមហ៊ុន Facebook បិទគណនីក្លែងក្លាយរបស់ហេគឃ័រជនជាតិចិនដែលកំពុងកំណត់គោលដៅលើសកម្មជន Uyghur

0

នាពេលថ្មីៗនេះ ក្រុមអ្នកជំនាញសន្តិសុខ និងអ្នកវិភាគផ្នែកស៊ើបការណ៍លើករណីគម្រាមកំហែងរបស់ក្រុមហ៊ុន Facebook ធ្វើការជាមួយគ្នាដើម្បីស្វែងរក និងបញ្ឈប់ការគំរាមកំហែងដ៏ធំមួយ។គេស្គាល់ការគំរាមកំហែងនោះថាជា“Earth Empusa” ឬ“ Evil Eye” នៅក្នុងឧស្សាហកម្មសន្តិសុខ។ ទោះយ៉ាងណាក៏ដោយ ការគម្រាមកំហែងនេះមានបញ្ចូលទាំងយុទ្ធនាការចារកម្មតាមអ៊ីនធឺរណិត ប្រតិបត្តិការដ៏មានឥទ្ធិពលផ្សេងៗ និងជាច្រើនទៀត។

ជនជាតិ Uighurs គឺជាក្រុមជនជាតិភាគតិចមូស្លីមដែលកំពុងប្រឈមនឹងការបៀតបៀនជាបន្តបន្ទាប់នៅក្នុងប្រទេសចិន។ សូមបញ្ជាក់ផងដែរថា ជនជាតិ Uighurs ជាប្រជាជនដែលរស់នៅក្នុងតំបន់ភាគពាយព្យនៃខេត្ត Xinjiang ក្នុងប្រទេសចិន។ បច្ចុប្បន្ននេះ ប្រទេសដែលកំពុងរងការកំណត់គោលដៅរួមមានប្រទេសតួកគី សហរដ្ឋអាមេរិក ប្រទេសអូស្រ្តាលី និងប្រទេសកាណាដា។

ក្រុមហ៊ុន Facebook បានប្រកាសថា ក្រុមហេគឃ័រនោះបានប្រើប្រាស់គណនីក្លែងក្លាយដើម្បីបន្លំធ្វើជាអ្នកសារព័ត៌មាន បន្លំធ្វើជានិស្សិត និស្សិតតស៊ូមតិ ឬជាជនជាតិ Uighursដើម្បីឲ្យហេគឃ័រទាំងនោះបង្កើតការជឿទុកចិត្តជាមួយនឹងគោលដៅរបស់ពួកគេ និងអាចបំភាន់លើគោលដៅបានយ៉ាងងាយស្រួលក្នុងការចុចលើបណ្តាញមេរោគ(malicious links)ទាំងអស់។ក្រៅពីករណីទាំងអស់នេះ ក្រុមហ៊ុន Facebook ក៏បានរកឃើញគេហទំព័រមួយដែលក្រុមហេគឃ័រប្រើដើម្បីក្លែងជាហាងកម្មវិធីប្រព័ន្ធប្រតិបត្តិការ Android ភាគីទីបីដូចជាកម្មវិធីអធិស្ឋានរបស់ជនជាតិ Uighurដែលមានផ្ទុកមេរោគជាដើម៕

ប្រែសម្រួល៖ប៉ោក​ លក្ខិណា

 

LEAVE A REPLY

Please enter your comment!
Please enter your name here