ការស្រាវជ្រាវលម្អិតបានរកឃើញការឆ្លងមេរោគថ្មីនៅក្នុងឧបករណ៍ Android ដែលហេគឃ័របានប្រើ មេរោគបំភាន់មើលទៅដូចជាការ update នៅលើប្រព័ន្ធ។ ការចម្លងមេរោគបាននាំឱ្យហេគឃ័រអាច គ្រប់គ្រងលើឧបករណ៍នោះ និងលួចទិន្នន័យម្ចាស់ឧបករណ៍។
របាយការណ៍បង្ហាញថាមេរោគត្រូវបានរកឃើញនៅក្នុងកូដកម្មវិធីដែលមានឈ្មោះថា “System Update” ដែលស្នើឱ្យអ្នកប្រើ download និងតំឡើងវានៅក្រៅ Google’s platform ផ្លូវការដូចជា Play Store ជាដើម។ ប្រសិនបើអ្នកប្រើធ្លាក់ចូលទៅក្នុងអន្ទាក់ និងតំឡើងការ update នោះ កូដអាក្រក់ នឹងលាក់ icon និងចាប់ផ្តើមទាញយកព័ត៌មានពីឧបករណ៍នោះ រួចផ្ញើទៅកាន់ហេគឃ័រ។
របាយការណ៍លើកឡើងដោយក្រុមហ៊ុនសន្តិសុខ Zimperium បានថ្លែងថា នៅចុងបញ្ចប់នៃការតំឡើង មេរោគបង្កើតឱ្យមានទំនាក់ទំនងជាមួយម៉ាស៊ីនមេហេគឃ័រ ដើម្បីគ្រប់គ្រង និងសម្របសម្រួលទូរស័ព្ទ ស្មាតហ្វូនរបស់អ្នកប្រើ។
មេរោគមានសមត្ថភាពផ្ញើសារ និងលួច contact lists ប្រមូលព័ត៌មានលម្អិត, browser preferences, ស្រាវជ្រាវប្រវត្តិ (search history), ថត phone call និងលួច screenshot។ មេរោគនេះអាចទាញយក ទីតាំងរបស់អ្នកប្រើ និងថតចម្លងឯកសារជាច្រើនទម្រង់។ វាពិបាកនៅក្នុងការ uninstall មេរោគនេះ ដោយសារវាលាក់ដំណើរ កាត់បន្ថយការប្រើប្រាស់ network data ហើយក៏លាក់ icon នៅលើអេក្រក់ របស់ជនរងគ្រោះផងដែរ។
យោងតាម Shridhar Mittal ដែលជាថ្នាក់ដឹកនាំ Zimperium បានថ្លែងថា មេរោគនេះអាចជាផ្នែកមួយ នៃយុទ្ធនាការវាយប្រហារលើអ្នកប្រើប្រាស់ដែលជាគោលដៅ។ លើសពីនេះ គាត់បានបន្ថែមថា អ្នកប្រើភាគច្រើនងាយនឹងចាញ់បោកល្បិចនេះ រួចតំឡើងកម្មវិធីអាក្រក់នៅលើទូរស័ព្ទដៃខ្លួន។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា









