នាពេលថ្មីៗនេះ ក្រសួងយុត្តិធម៌អាមេរិក (DOJ) បានបង្ហាញថាមានជនល្មើសប្រហែល ៤៧៤នាក់បាន ផ្សំគំនិតចូលរួមក្នុងផែនការបោកប្រាស់ទាក់ទងទងនឹងរឿង COVID-19។ ឧក្រឹដ្ឋជនបានលក់វ៉ាក់សាំង ក្លែងក្លាយ និងផ្ញើសារបោកប្រាស់ជាដើម។
ពាក់ព័ន្ធនឹងមេរោគកូវីដ ភ្នាក់ងារផ្នែកច្បាប់នៅក្នុងពិភពលោកបានដោះស្រាយជាមួយនឹងបញ្ហានេះ ហើយក៏បានសហការជាមួយនឹងអង្គការសុខភាពពិភពលោក (WHO) ដើម្បីការពារអ្នកប្រើប្រាស់ពី ការបោកប្រាស់នេះ។
នៅក្នុងបញ្ហានេះ ក្រសួងយុត្តិធម៌បានថ្លែងថាឧក្រឹដ្ឋជន៤៧៤នាក់បានចូលដៃនៅក្នុងហេតុការណ៍នេះ ហើយបានស្វែងរកប្រាក់ជាង ៥៦០លានដុល្លារ ពីអតថិជន និងភ្នាក់ងាររដ្ឋាភិបាល។
ការបោកបញ្ឆោតដ៏សំខាន់នោះគឹជាប់ទាក់ទងនឹងការបន្លំសុំជំនួយរួមមាន៖ កម្មវិធីការពារការបង់ប្រាក់ (PPP) កម្មវិធីកម្ចីដោយសារបញ្ហាសេដ្ឋកិច្ច (EIDL) និងធានារាប់រងគ្មានការងារ (UI) ដែលកម្មវិធី ទាំងនេះត្រូវបានអនុវត្តក្នុងអំឡុងពេលកូវីដ ដើម្បីកាត់បន្ថយបញ្ហាវិបត្តិសេដ្ឋកិច្ច។
ជាទីបញ្ចប់ ក្រសួងយុត្តិធម៌បានប្រកាសបិទគេហទំព័រហ្វេសប៊ុកដែលភ្ជាប់ទៅរដ្ឋាភិបាល Venezuela ដោយសារការផ្សព្វផ្សាយព័ត៌មានមិនពិតអំពី COVID-19 ដូចជាការព្យាបាលតាមបែបធម្មជាតិ។ ហ្វេសប៊ុកក៏បានកំណត់ថាគេហទំព័រផ្លូវការរបស់រដ្ឋាភិបាល Venezuela នឹងមិនអាចបង្ហោះបាននៅ ក្នុងរយៈពេល ៣០ថ្ងៃខាងមុខទៀតទេ។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា