ប៉ូលិសព្យាយាមលាក់បាំងពីវិធីសាស្ត្រ ដែល​ហេ​គ​ចូល​បណ្តាញទូរស័ព្ទទៅកាន់​តុលាការ​

0

ប៉ុន្មាន​ខែ​មុននេះ អាជ្ញាធរ​ប្រទេស​បារាំង​បាន​លម្អិត​ពី​ប្រតិបត្តិការ Operation Venetic ដែល​ពួកគេ គ្រប់គ្រង​ការសម្របសម្រួល​សុវត្ថិភាព​គណនី​នៅក្នុង​កម្មវិធី​ផ្ញើ​សារ EncroChat ត្រូវបាន​អ៊ី​ន​គ្រីប ហើយ​អនុញ្ញាតឱ្យ​ភ្នាក់ងារ​អ្នកច្បាប់​ដែល​ឆ្លងកាត់​អ៊ឺរ៉ុប​ប្រមូលយក​ភស្តុតាង​ពី​ជនសង្ស័យ​ជាង១៥០០ នាក់។ បន្ទាប់ពី​ឧប្បត្តិ​ហេតុនេះ តុលា​ការដែល​បានដឹង​ពី​បណ្តាញ​ទំនាក់ទំនង​នេះ នឹង​ចោទសួរ រដ្ឋាភិបាល​បារាំង​ពី​របៀប​ដែល​អាជ្ញាធរ​ដំណើរការ​បណ្តាញ​នេះ។

អាជ្ញាធរ​បារាំង​បាន​លើកឡើងថា ដំណើរការ​នៃ​ការបង្ហាញ​ពី​ភស្តុតាង​នេះ​មាន​ភាពស្មុគស្មាញ​ព្រោះ តុលាការ​មិនមាន​ចំណេះ​ដឹង​ទាក់ទង​នឹង EncroChat hacking។ លើសពីនេះ វា​ជាការ​ការពារ​ក្តី​ដែល មាន​ភាព​តានតឹង ដែល​ចោទសួរ​ពី​ភាពស្របច្បាប់ និង​ភាព​អាច​ទទួលយកបាន​នៃ​ភស្តុតាង​ពី​ការ ទំនាក់ទំនង​ដែល​បាន​អ៊ី​ន​គ្រីប​នៅលើ​បណ្តាញ​នេះ។

អាជ្ញាធរ​អង់គ្លេស​បាន​ចាប់​ឃាត់​ព័ត៌មាន​រាប់រយ​ពី​ដំណើរការ​នេះ ដូច្នេះ​ភ្នាក់ងារ​ឧក្រឹដ្ឋ​កម្ម​ជាតិ អង់គ្លេស​បានផ្តល់​អនុ​សាស​ថា តុលាការ​បាន​ត្រៀម​ទទួល​រឿងក្តី​យ៉ាងតិចណាស់ ៤០០ស្រដៀង​គ្នា នេះ។

Jonathan Kinnear អ្នកជំនាញ​នៅ Organized Crime Division នៃ​ការិយាល័យ Crown Prosecutor បាន​លើកឡើងថា​ការកាត់ទោស​កំពុងតែ​ដំណើរការ​ស្នើសុំ​ពី​មេធាវី​អ្នកការពារ​ក្តី៖ “យើង​កំពុងតែធ្វើការ ឆ្លើយតប​ទៅ​សំណើរ​ទាំងនេះ ហើយ​ការវិភាគ​ពី​លក្ខណៈ​នៃ​ការបង្ហាញ​ព័ត៌មាន​ទាំងនេះ​ថា មាន ព័ត៌មាន​ខ្លះ​សម្ងាត់​មិនគួរ​ត្រូវបាន​បង្ហាញ​ជា​ភស្តុតាង​ទេ។

តុលាការ កំពុងតែ​ចោទសួរ​ពី​លទ្ធភាព​របស់​អាជ្ញាធរ​បារាំង​បំបែក​សុវត្ថិភាព​នៅលើ platform នេះ ទោះបីយ៉ាងណា នាពេលថ្មីៗនេះ ភ្នាក់ងារ​ប៉ូលិស​នៅ Netherlands and Belgium បាន​ថ្លែងថា​បាន សម្របសម្រួល​សុវត្ថិភាព​នៃ Sky ECC ដែលជា platform ទំនាក់ទំនង​ត្រូវបាន​អ៊ី​ន​គ្រីប​ផ្សេងទៀត។ នៅក្នុង​របាយការណ៍ អាជ្ញាធរ​ប្រទេស​ទាំងនេះ​បានលើកឡើង​ថា​បាន​ដំណើរការ​សារ​ត្រូវបាន​អ៊ី​ន​គ្រីប ជាង១ពាន់​លាន​ពី​បណ្តាញ​នេះ ហើយ​ក៏បាន​អនុញ្ញាតឱ្យ​មានការ​ចាប់ខ្លួន​ជាច្រើន​ផងដែរ។

បន្ថែម​ពីលើ​ការ​ចោទសួរ​ពី​ការប្រព្រឹត្ត​នេះ តុលាការ​បានលើកឡើង​ថា ការសម្របសម្រួល​ឯកសារ ទាំងនេះ ជា​បទ​រំលោភ​លើ​សិទ្ធិ​ឯកជន។

ប្រភពព័ត៌មាន៖ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១

ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here