រដ្ឋាភិបាល​សហភាព​អ៊ឺរ៉ុប រង​ផលប៉ះពាល់ ដោយសារ​ការវាយប្រហា​រ​តាម​អ៊ីនធឺណិត

0

តាមរយៈ​អ្នកនាំពាក្យ​ផ្លូវការ​របស់​សាខា​សហភាព​អ៊ឺរ៉ុប European Commission បានឱ្យដឹងថា កាលពី ខែមីនា ខ្លួន​បាន​រងគ្រោះ​ដោយសារ​ការវាយប្រហារ​អ៊ីនធឺណិត ដែល​បាន​ប៉ះពាល់​ដល់​អង្គការ​ផ្សេង ទៀត​នៅក្នុង​សហភាព​អ៊ឺរ៉ុប។ ការវាយប្រហារ​ប៉ះពាល់​ទៅដល់​ប្រព័ន្ធ​របស់​អង្គការ​ទាំងនេះ ហើយ ក្រុម​ហេ​គ​ឃ័​រ​នៅក្រោយ​ឧប្បត្តិ​ហេតុនេះ​នៅ​មិនទាន់​ស្គាល់​នៅឡើយ​ទេ។

អ្នកស្រាវជ្រាវ Bloomberg បាន​ថ្លែង​នៅ​ចុងខែ​មីនា​ថា៖ “អង្គការ​ចម្រុះ​ជាប់ទាក់ទង​នឹង​សហភាព​អ៊ឺរ៉ុប រួមមាន European Commission ទទួលរង​ផលប៉ះពាល់​ពី​ឧប្បត្តិ​ហេតុនេះ​យ៉ាងធ្ងន់ធ្ងរ​កាលពី​សប្តាហ៍ មុន។ “វា​ចាំបាច់​ណាស់​ដែល​លើកឡើងថា យើង​ស្ថិតនៅក្នុង​ដំណាក់កាល​ចាប់ផ្តើម​នៃ​ការស៊ើបអង្កេត ដូច្នេះ​វា​ដូចជា​ឆាប់រហ័ស​ពេក​ក្នុងការ​ផ្តល់ព័ត៌មាន​ល​ម្អិ​ត​ណាស់។

ទោះបីជា អ្នកនាំពាក្យ​បានលើកឡើង​ពី “ឧប្បត្តិហេតុ​អ៊ីនធឺណិត” ប្រភព​ជិតស្និទ្ធ​នឹង European Commission បាន​ថ្លែងថា រឿងនេះ​គឺជា​ការវាយប្រហារ​ដ៏​គ្រោះថ្នាក់​ដល់​រចនាសម្ព័ន្ធ​សំខាន់​របស់ សហភាព​អ៊ឺរ៉ុប ដូច្នេះ​បុគ្គលិក​ទាំងអស់​ដែល​ធ្វើការ​នៅក្នុង​ស្ថាប័ន​នេះ​ត្រូវបាន​គេ​ព្រមាន​ឱ្យ​ប្រយ័ត្ន ចំពោះ​ការវាយប្រហារ​តាម spear phishing attack។

ឧប្បត្តិ​ហេតុនេះ​កំពុងតែ​ស៊ើបអង្កេត​ដោយ​ក្រុម​ឆ្លើយតប​បន្ទាន់​កុំព្យូទ័រ (CERT) ដែល​បាន​សហការ ជាមួយ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​នៅ​ទូទាំង​សហភាព​អ៊ឺរ៉ុប៖ “យើង​កំពុងតែធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង ក្រុមហ៊ុន​ផ្គត់ផ្គង់ IT ដែល​ដោះស្រាយ​បញ្ហា​បុគ្គលិក​នៅ​ស្ថាប័ន​ដែល​រងគ្រោះ” បើ​យោងតាម​សំដី​របស់ អ្នកនាំពាក្យ។

ដើម្បី​បន្ថែម​សុវត្ថិភាព សហភាព​អ៊ឺរ៉ុប​បាន​បង្កើត protocol ត្រួតពិនិត្យ​ជា​អចិន្ត្រៃយ៍​នៅក្នុង​បណ្តាញ network របស់ខ្លួន ក៏ដូចជា​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ផងដែរ។

ប្រភពព័ត៌មាន៖ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១

ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here