Yahoo Answers នឹងបិទដំណើរការជារៀងរហូត ចាប់ពីថ្ងៃទី 4 ខែឧសភា ខាងមុខនេះ

0

កាលពីឆ្នាំ 2005 ក្រុមហ៊ុន Yahoo បានបើកដំណើរការគេហទំព័រមួយឈ្មោះថា Yahoo Answers។ ដោយគេហទំព័រនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការបង្កើតគណនីផ្ទាល់ខ្លួន ក៏ដូចជាអាចធ្វើការសួរសំណួរចម្លើយទាក់ទងទៅនឹងប្រធានបទផ្សេងៗ និងអាចចែកចាយចំណេះដឹង ឬស្វែងរកព័ត៌មានបាននទូទាំងសកលលោទៀតផង។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅលើគេហទំព័រផ្លូវការ Yahoo Answers មានការប្រកាសជាផ្លូវថា ខ្លួននឹងធ្វើការបិទចោលដំណើរគេហទំព័រនេះជាអចិន្ត្រៃយ៍។

គេហទំព័រ Yahoo Answers ដែលបានដាក់ឲ្យដំណើរ តាំងពីឆ្នាំ 2005 កន្លងមកនោះ។ ឥឡូវនេះ បានប្រកាសនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា នៅថ្ងៃទី 04 ខែឧសភា ឆ្នាំ 2021 ខាងមុខនេះ គេហទំព័រ Yahoo Answers នឹងត្រូវបានបិទចោលទាំងស្រុងតែម្ដង។ ដូច្នេះមានន័យថា គ្រប់អ្នកប្រើប្រាស់ដែលតែងតែនិយមស្វែងរកព័ត៌មានផ្សេងៗលើគេហទំព័រនេះ នឹងមិនអាចធ្វើការចូលទៅ Search, ស្វែងរកព័ត៌មាន, សួរសំណួរ ឬឆ្លើយតបចម្លើយអ្វីទៀតបាននោះទេ។ លើសពីនេះ រាល់ទិន្នន័យរបស់អ្នកប្រើប្រាស់កាលពីមុន ដូចជាការសួរសំណួរចម្លើយ និងរូបភាពផ្សេងៗ ក៏នឹងត្រូវលុបចោលទាំងអស់ផងដែរ។ ចំណែកឯ មូលហេតុដែលគេហៈទំព័រ Yahoo Answers មួយនេះត្រូវបិទ ក៏ព្រោះតែប៉ុន្មានឆ្នាំចុងក្រោយនេះ ពុំសូវទទួលបានប្រជាប្រិយភាពដូចមុន ហើយក្រុមហ៊ុន Yahoo ផ្ទាល់ក៏កំពុងតែចង់ផ្តោតសំខាន់ទៅលើគម្រោងផ្សេងៗទៀត ដើម្បីផ្តល់សេវាកម្មកាន់ប្រសើរជាងមុនដល់អ្នកប្រើប្រាស់របស់ខ្លួនផងដែរ។

ក្រុមហ៊ុន Yahoo ត្រូវបានបង្កើតតាំងពីឆ្នាំ 1994 ដោយស្ថាបនិក 2 នាក់ ឈ្មោះ Jerry Yang និង David Filo ហើយបានក្លាយជាកន្លែងស្វែងរកព័ត៌មានដ៏ពេញនិយមក្នុងអំឡុងឆ្នាំ 2000 បន្ទាប់មកក្នុងឆ្នាំ 2005 គេហទំព័រ Yahoo Answers ក៏ត្រូវបានបង្កើតឡើង។ ដោយឡែកនៅក្នុងឆ្នាំ 2017 ក្រុមហ៊ុន Yahoo ក៏ត្រូវបានទិញយកដោយក្រុមហ៊ុន Verizon Media តែម្តង ក្នុងទំហំទឹកប្រាក់ 5 ពាន់លាន ដុល្លារ។

LEAVE A REPLY

Please enter your comment!
Please enter your name here