Ubisoft កំពុងទិញយកក្រុមហ៊ុនបង្កើតកម្មវិធី Anti-Cheat ដើម្បីពង្រឹងប្រព័ន្ធតាមចាប់អ្នកលួចលេងប្រើប្រាស់

0

ថ្មីៗនេះ Ubisoft បានកំពុងសម្រេចចិត្តធ្វើការពង្រឹង ប្រព័ន្ធតាមចាប់អ្នកលួចលេងប្រើ Cheat ឲ្យកាន់តែតឹងជាងមុនទៀត តាមរយៈការទិញយកក្រុមហ៊ុនបង្កើតកម្មវិធី Anti-Cheat មួយដែលមានឈ្មោះហៅថា GameBlocks។

យោងតាមក្រុមសារព័ត៌មានបរទេស Gamasutra គឺបានចុះផ្សាយឲ្យដឹងថា Ubisoft កំពុងតែជិតកញ្ចប់កិច្ចព្រមព្រៀងជាមួយនឹង GameBlocks ហើយ ប៉ុន្ដែមិនបានបញ្ជាក់ប្រាប់ថា ពួកគេទិញយកនៅក្នុងតម្លៃប៉ុន្មាននោះទេ។ ក្រុមហ៊ុន GameBlocks ជាអ្នកបង្កើតកម្មវិធី FairFight ដើម្បីតាមចាប់អ្នកលួចប្រើ Cheat នៅក្នុងហ្គេមនានាដូចជា ហ្គេម Battlefield V របស់ EA និងហ្គេម Rainbow Six Siege របស់ Ubisoft ផ្ទាល់។

ក្រោយពី Ubisoft បានទិញយកក្រុមហ៊ុនបង្កើតកម្មវិធីនេះហើយ ដូច្នេះពួកគេនឹងអាចពង្រឹងសុវត្ថិភាព នៅក្នុងហ្គេមរបស់ពួកគេ បានកាន់តែល្អជាងមុនផង ហើយក៏នៅអាចបន្ដលក់ឲ្យ ក្រុមហ៊ុនបង្កើតហ្គេមផ្សេងៗ បានបន្ថែមទៀត។អ្នកលួចលេងប្រើ Cheat គឺជាចំណុចដ៏សំខាន់មួយ ដែលធ្វើឲ្យអ្នកលេងដទៃទៀត មានចិត្តចង់ឈប់លេងហ្គេមណាមួយនោះ ដែលផ្ដល់អារម្មណ៍ថា មិនស្មើភាពគ្នាក្នុងការលេង និងគួរឲ្យធុញទ្រាន់មែនទែន។

 

LEAVE A REPLY

Please enter your comment!
Please enter your name here