WhatsApp កំពុងធ្វើការទៅលើមុខងារផ្ទេរទិន្នន័យ Chat រវាង Android និង iOS

0

ថ្មីៗនេះ មានដំណឹងថ្មីមួយថា WhatsApp កំពុងតែធ្វើការអភិវឌ្ឍទៅលើមុខងារថ្មីផ្ទេរទិន្នន័យ Chat រវាង Android និង iOS។ យោងតាមរយៈគណនីបណ្តាញសង្គម Twitter មួយមានឈ្មោះថា @WABetaInfo បានឲ្យដឹងថា ក្រុមអ្នកអភិវឌ្ឍកម្មវិធី WhatsApp កំពុងតែធ្វើការទៅលើមុខងារផ្ទេរទិន្នន័យ Chat រវាង Android និង iOS ដោយមិនចាំបាច់ប្រើប្រាស់កម្មវិធីជំនួយពីក្រៅបន្ថែម ដូចពីមុននោះទេ។

បើតាមរយៈរូបភាព ដែលបានបង្ហោះដោយគណនីខាងលើ ក៏បានបង្ហាញនូវ Interface របស់មុខងារនេះ ដែលបានបង្ហាញឲ្យឃើញថា WhatsApp ពិតជាកំពុងតែនឹងធ្វើការអភិវឌ្ឍទៅលើមុខងារនេះប្រាកដមែន។ មួយវិញទៀត បើតាមរយៈរូបភាពខាងលើដដែល ក៏បានបង្ហាញឲ្យយើងដឹងថា ដើម្បីទទួលបានមុខងារថ្មីនេះ គេតម្រូវឲ្យអ្នកប្រើប្រាស់ធ្វើការអាប់ដេតទៅកាន់ជំនាន់ចុងក្រោយ ដើម្បីអាចប្រើប្រាស់មុខងារថ្មីនេះបាន។

មុខងារផ្ទេរទិន្នន័យ Chat រវាង Android និង iOS នេះ កំពុងស្ថិតក្នុងការអភិវឌ្ឍរបស់ WhatsApp សិនប៉ុណ្ណោះ។ ម៉្យាងវិញទៀត WhatsApp ក៏មិនទាន់បានបង្ហើបថា នឹងដាក់មុខងារនេះឲ្យប្រើប្រាស់នៅកំណែអាប់ដេតមួយណាឲ្យប្រាកដនោះដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here