កម្មវិធីមេរោគមួយបន្លំខ្លួនផ្ដល់ជូនរឿង Netflix ដោយឥតគិតថ្លៃនៅលើឧបករណ៍ Android

0

ថ្មីៗនេះ Google បានលុបកម្មវិធីមួយមានឈ្មោះថា FlixOnline ដែលសន្យាផ្ដល់ជូនរឿង Netflix ដោយឥតគិតថ្លៃ ប៉ុន្ដែតាមពិតទៅវាជាកម្មវិធីមេរោគសោះ។ កម្មវិធីមេរោគ FlixOnline លែងមាននៅលើ Play Store ដើម្បីឲ្យទាញយកតទៅទៀតហើយ បន្ទាប់ពីត្រួតពិនិត្យឃើញថា វាមានលួចផ្ទុកមេរោគ ដើម្បីចម្លងទៅឧបករណ៍ឆ្លាតវៃចល័ត របស់អ្នកប្រើប្រាស់ទាំងអស់នោះ។

យោងតាមក្រុមអ្នកស្រាវជ្រាវ Check Point Research (CPR) បានឲ្យដឹងថា មេរោគមួយនេះអាចចូលទៅ កម្មវិធីផ្ញើសាររបស់អ្នកប្រើប្រាស់ ជាពិសេសកម្មវិធី WhatsApp ដើម្បីប្រើប្រាស់គណនីទាំងនោះ ទៅបោកប្រាស់មនុស្សដទៃទៀត ជាដើម។ ចំណែកឯកម្មវិធីមេរោគខ្លះ អាចធ្វើការលាក់ខ្លួនពីផ្ទាំង Home Screen របស់យើងបាន ដូច្នេះយើងត្រូវចូលទៅកាន់ Setting > Apps & Notifications > ស្វែងរកឈ្មោះកម្មវិធីនោះ > App info ដើម្បីចុច Uninstall ចេញតែម្ដង។

ប្រសិនបើអ្នកធ្លាប់ទាញយកកម្មវិធីនោះ ហើយវានៅមាននៅលើឧបករណ៍ Android របស់អ្នក អ៊ីចឹងត្រូវតែលុបចេញភ្លាម ដើម្បីកុំឲ្យវាបន្ដលួចដាក់ មេរោគចូលតទៅទៀត។ ប្រសិនបើចង់ទស្សនារឿង Netflix ដោយមានសុវត្ថិភាពបំផុត នោះគឺយើងមានតែធ្វើការប្រើប្រាស់ សេវាកម្មប្រចាំខែរបស់ពួកគេផ្ទាល់ប៉ុណ្ណោះ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here