រកឃើញមេរោគ“System Update” ថ្មីលើឧបករណ៍ Android ដែលអាចលួចយករូបភាព វីដេអូ និងទីតាំងGBP

0

អ្នកប្រើប្រាស់គួរតែប្រុងប្រយ័ត្នជានិច្ចជាមួយកម្មវិធីដែលទាញយកមកប្រើ និងដំឡើងពីខាងក្រៅ Play Store ព្រោះវាអាចប្រឈមនឹងការទាញយកកម្មវិធីដែលមានមេរោគនាំឲ្យមានការឆ្លងមេរោគចូលឧបករណ៍ Android របស់ខ្លួន។ នាពេលថ្មីៗនេះអ្នកស្រាវជ្រាវផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណិតនៅក្រុមហ៊ុន Zimperium បានរកឃើញកម្មវិធីព្យាបាទដែលអាចទាញយកបាននៅខាងក្រៅ Google Play ។

នៅពេលដែលអ្នកប្រើប្រាស់ទាញយកកម្មវិធីដែលមានគំនិតអាក្រក់ដាក់លើស្មាតហ្វូនរបស់ពួកគេរួច កម្មវិធីមេរោគនោះទាក់ទងទៅម៉ាស៊ីនមេFirebase របស់អ្នកវាយប្រហារ ហើយចាប់ផ្តើមគ្រប់គ្រងឧបករណ៍ពីចម្ងាយ។ លើសពីនេះទៅទៀតអ្នកជំនាញផ្នែកសន្តិសុខបានបញ្ជាក់ថាកម្មវិធីមេរោគអេក្រង់មានឈ្មោះថា“System Update”។

System Update គឺជាមេរោគដែលអាចចម្លងដល់អ្នកប្រើប្រាស់តាមរយៈការបើកដំណើរការជូនដំណឹងដោយធ្វើពុតជាការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ។ មេរោគនេះអាចគ្រប់គ្រងឧបករណ៍ពីចម្ងាយ និងចូលទៅកាន់ទិន្ន័យមួយចំនួនមាន៖

  1. សារនៅក្នុងកម្មវិធីផ្ញើសារ
  2. ប្រសិនបើអ្នកមានសិទ្ធិជា root បន្ទាប់មកវាក៏នឹងមានសិទ្ធិចូលទៅកាន់ឯកសារមូលដ្ឋានទិន្នន័យរបស់កម្មវិធីផ្ញើសារផងដែរ
  3. Bookmarks
  1. ប្រវត្តិនៃការស្វែងរក (Browsing history)
  2. ប្រវត្តិនៃការស្វែងរកនៅក្នុង Chrome, Mozilla Firefox និង Samsung browser
  3. ឯកសារជាច្រើនប្រភេទដូចជា .pdf, .doc, .docx, និង .xls, .xlsx
  4. ទិន្ន័យ Clipboard
  5. ការជូនដំណឹងរបស់មាតិកា
  6. បញ្ចីកម្មវិធីដែលបានតម្លើង
  7. រូបភាព និងវីដេអូ
  8. ទិន្ន័យទីតាំង GPS
  9. សារ SMS
  10. លេខទំនាក់ទំនង
  11. ប្រវត្តិនៃការខល
  12. សំឡេងដែលថតការហៅទូរស័ព្ទ
  13. កម្មវិធីដែលបានតម្លើង
  14. ឈ្មោះឧបករណ៍
  15. ទិន្ន័យទំហំផ្ទុក
  16. កាមេរ៉ា

យ៉ាងណាមិញ កម្មវិធីព្យាបាទនេះពុំមាននៅលើ Google Play ទេហើយលើសពីនេះអ្នកអភិវឌ្ឍន៍នៅក្រុមហ៊ុន Google កំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីការពារសុវត្ថិភាពរបស់ Google Play៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here