ទិន្ន័យរបស់អ្នកប្រើប្រាស់ Facebook ចំនួន៥៣៣លាននាក់ធ្លាយលើអ៊ិនធឺរណិតដោយក្នុងនោះមានទាំងលេខទូរស័ព្ទដៃរបស់លោក Zuckerberg

0

ថ្មីៗនេះ ទិន្ន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បណ្តាញសង្គមFacebook ដែលហេគឃ័រទាញបានច្រើនជាងចំនួន៥៣៣លាននាក់ លេចធ្លាយ និងត្រូវបានផ្សព្វផ្សាយ។ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់Facebook ដែលបែកធ្លាយទាំងនោះគឺលាតត្រដាងជាសាធារណៈ ហើយទិន្នន័យទាំងនោះមានប្រភពមកពី១០៦ប្រទេសក្នុងពិភពលោក។ ក្នុងចំណោមប្រទេសទាំងនោះ មានទិន្ន័យរបស់ប្រជាជនរដ្ឋអមេរិកចំនួន ៣២លាននាក់ ប្រជាជនអង់គ្លេសចំនួន១១លាននាក់ និងប្រជាជនឥណ្ឌាចំនួន ៦លាននាក់។

ទិន្ន័យដែលបែកធ្លាយរួមមាន ឈ្មោះពេញ ថ្ងៃខែឆ្នាំកំណើត ជីវប្រវត្តរបស់អ្នកប្រើប្រាស់ ទីតាំងពិតប្រកដរបស់អ្នកប្រើប្រាស់ លេខទូរស័ព្ទ និងអាស័យដ្ឋានម៉េល។ អ្វីដែលសំខាន់ទាំងនេះក្នុងចំណោមលេខទូរស័ព្ទដែលបែកធ្លាយទាំងអស់ក្នុងនោះក៏មានលេខទូរស័ព្ទរបស់លោក Zuckerberg ផងដែរ។

គួរបញ្ជាក់ផងដែរថា នៅពេលដែលទាក់ទងទៅក្រុមហ៊ុន Facebook អ្នកនាំពាក្យម្នាក់បានបញ្ជាក់ថា នេះជាទិន្នន័យចាស់ដូចកាលពីឆ្នាំ២០១៩។ ហើយបញ្ហាក៏ត្រូវបានដោះស្រាយនៅខែសីហាឆ្នាំ២០១៩ នោះរួចស្រេចហើយផងដែរ។ ប៉ុន្តែយ៉ាងណាមិញ អ្នកនាំពាក្យពុំបានបញ្ជាក់អ្វីបន្ថែមពីការបែកធ្លាយទិន្ន័យរបស់លោក Mark Zuckerbergនោះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here