ក្រុមហេគឃ័រកូរ៉េខាងជើងប្រើគណនី Twitter និង LinkedIn ក្លែងក្លាយជាថ្មីម្តងទៀតដើម្បីកំណត់គោលដៅអ្នកប្រើប្រាស់ពីក្នុងវិស័យសន្តិសុខតាមអ៊ីនធឺរណិត។ថ្មីៗនេះអ្នកស្រាវជ្រាវផ្នែកសន្តិសុខអ៊ីនធឺរណិតកំណត់បានអត្តសញ្ញាណគណនីចំនួនពីរដែលកំពុងធ្វើពុតជាអ្នកជួលសម្រាប់ក្រុមហ៊ុនកំចាត់មេរោគនិងក្រុមហ៊ុនសន្តិសុខអ៊ីនធឺរណិត។
ក្រោយពីបានពិនិត្យមើលលើរបាយការណ៍ អ្នកជំនាញរកឃើញថាប្រវត្តិរូបប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេត្រូវបានលុបចោលយ៉ាងឆាប់រហ័សក្រោយពីក្រុមហ៊ុន Google បានរាយការណ៍ទៅវេទិកានីមួយៗ(Twitter និង LinkedIn )។ ក្រុមអ្នកវិភាគសន្តិសុខនៅក្រុមហ៊ុន Google បញ្ជាក់ថា អ្នកវាយប្រហារទាំងនោះបានបង្កើតគេហទំព័រក្រុមហ៊ុនសន្តិសុខអ៊ីនធឺរណិតក្លែងក្លាយមួយគឺ“ SecuriElite” ដែលផ្តល់នូវសេវាកម្មសន្តិសុខបង្កប់ការវាយប្រហាររួមមានការធ្វើតេស្តក្លែងក្លាយ វាយតម្លៃសន្តិសុខនិងការកេងប្រវ័ញ្ច។
មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមអ្នកវិភាគថែមទាំងបានរកឃើញថា គេហទំព័រមានតំណភ្ជាប់ទៅនឹង PGP ដូចគ្នាដូចដែលគេរកឃើញដំបូងនៅលើប្លុករបស់អ្នកវាយប្រហារក្នុងយុទ្ធនាការវាយប្រហារខែមករា។ ក្រុមវិភាគការគំរាមកំហែង Google (TAG) បានប្រកាសថានៅថ្ងៃទី១៧ ខែមីនាថាក្រុមហេគឃ័រដែលនៅពីក្រោយយុទ្ធនាការហេគកូរ៉េខាងជើងក៏ជាអ្នកនៅពីក្រោយការវាយប្រហារនេះផងដែរ។
យោងតាមការវិភាគរបាយការណ៍លើគេហទំព័របានបង្ហាញឲ្យដឹងផងដែរថា ក្រុមហ៊ុនពិតប្រាកដគឺជាក្រុមហ៊ុនសន្តិសុខមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសតួកគីហើយក្រុមហ៊ុននោះផ្តល់នូវការធ្វើតេស្តការលើការជ្រៀតចូល ការវាយតម្លៃសុវត្ថិភាពផ្នែកទន់និងវិភាគលើការបំពានផ្សេងៗ។
ប្រែសម្រួល៖ប៉ោក លក្ខិណា