នៅថ្ងៃអង្គារ ទី៣០ ខែមីនា វេទិកាត្រួតពិនិត្យយានយន្តរបស់ក្រុមហ៊ុន Applus Technologies រងការវាយប្រហារពីមេរោគ ” malware” នាំឲ្យមានការកាត់ផ្តាច់ប្រព័ន្ធ IT របស់ក្រុមហ៊ុនត្រួតពិនិត្យនោះ។ការវាយប្រហារលើវេទិការត្រួតពិនិត្យយានយន្តកើតឡើងនៅក្នុងរដ្ឋចំនួន៨រួមមានរដ្ឋ Connecticut, Georgia, Idaho, Illinois, Massachusetts, Utah និង Wisconsin ។
នៅពេលនេះក្រុមហ៊ុន Applus Technologies ពុំទាន់អាចផ្តល់ពេលវេលាថា នៅពេលណាដែលក្តុមហ៊ុនអាចធ្វើការស្តារសេវាកម្មឡើងវិញនោះទេ ខណៈដែលរដ្ឋាភិបាលតម្រូវឱ្យរថយន្តទាំងនោះឆ្លងកាត់ដំណើរការត្រួតពិនិត្យ និងការសាកល្បងយ៉ាងម៉ត់ចត់។
ភ្នាក់ងាររបស់នាយកដ្ឋានយានយន្ត (DMV) នៅក្នុងរដ្ឋដែលរងផលប៉ះពាល់ព្រមានថាការធ្វើអធិការកិច្ចទំនងជានឹងពុំបានអនុវត្តទេរហូតដល់ថ្ងៃទី៦ ខែមេសា ឬអាចពន្យាពេលយូរជាងនេះ។ក្រុមហ៊ុន Applus Technologies ក៏បានបញ្ជាក់ដែរថា ពួកគេកំពុងធ្វើការជាមួយអតិថិជនរបស់ពួកគេដើម្បីធានាថាម្ចាស់យានយន្តមិនត្រូវប្រឈមនឹងការផាកពិន័យ ឬការពិន័យដោយសារតែការដាច់ចរន្តអគ្គិសនី។ ភ្នាក់ងារព័តមានបានទាក់ទងទៅក្រុមហ៊ុន Applus Technologies ដើម្បីសួរព័ត៌មាន ប៉ុន្តែពុំទាន់បានការឆ្លើយតបត្រលប់មកវិញទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា