លោក Mark Zuckerberg ត្រូវបានសារព័ត៌មានអន្តរជាតិបច្ចេកវិទ្យាចុះផ្សាយឯកសារសម្ងាត់មួយស្ដីពី អត្ថប្រយោជន៍នៃការការពារសុវត្ថិភាពផ្ទាល់ខ្លួនក្នុងទំហំទឹកប្រាក់ ២៣ លានដុល្លារកាលពីឆ្នាំ ២០២០ ។ទោះជាមានកងការពារជំនាញខាងប្រព័ន្ធសុវត្ថិភាពខ្លាំងៗក៏ដោយ ថ្មីៗនេះគេបានរកឃើញថា គណនីផ្ទាល់ខ្លួនស្ថាបនិកក្រុមហ៊ុនបណ្ដាញសង្គម Facebook បានលេចធ្លាយរួមមាន ទាំងឈ្មោះរបស់គាត់ ទីតាំងស្ថិតនៅ ព័ត៌មានលម្អិតពីអាពាហ៍ពិពាហ៍ ថ្ងៃខែឆ្នាំកំណើតនិង Facebook user ID ថែមទៀតផង នៅក្នុងចំណោមគណនី ៥៣៣ លានលេចធ្លាយជាសារធារណៈលើវេទិកាវាយប្រហារថ្ងៃមុន។
ក្រៅពីទិន្នន័យរបស់បុគ្គលសំខាន់ខាងលើក៏នៅមានសហស្ថាបនិកផ្សេងទៀត សំដៅលើបុគ្គលិក Facebook ពីរនាក់ទៀត គឺលោក Chris Hughes និង Dustin Moskovitz ក៏លេចធ្លាយទិន្នន័យជាសាធារណៈដែរ។
លោក Markនិងគ្រួសារសុទ្ធតែត្រូវបានការពារជាប់លាប់ណាស់ ក្នុងកញ្ចប់លុយជាង ២៣ លានដុល្លារគឺមានប្រមាណ ១០,៤ លានដុល្លារជាការចំណាយលើការពារសុវត្ថិភាពផ្ទាល់ខ្លួនពេលនៅផ្ទះនិងពេលធ្វើដំណើរ។ ចំណែក ១០លានដុល្លារបន្ថែមត្រូវចំណាយសម្រាប់ការពារលោក Mark និងក្រុមគ្រួសារ។ ធៀបនឹងឆ្នាំ ២០១៨ ក្រុមហ៊ុន Facebook ចំណាយ ៩,៩៥ លានដុល្លារ លើការការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់នាយកប្រតិបត្តិខ្លួន។
ដោយឡែកការធ្វើដំណើរតាមយន្តហោះជាលក្ខណៈឯកជនប្រចាំឆ្នាំ ២០១៩ចំណាយអស់ ២,៩៥ លានដុល្លារ។ កាលពីឆ្នាំ ២០១៨ ថ្លៃធ្វើដំណើរនេះគឺអស់ ២,៥៩ លានដុល្លារនិងនៅឆ្នាំ ២០១៧ អស់ ១,៥២ លានដុល្លារ៕