អ្នកជំនាញខាងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណិតរបស់ភ្នាក់ងារសន្តិសុខជាតិសហរដ្ឋអាមេរិករកឃើញភាពងាយរងគ្រោះសំខាន់ៗចំនួនពីរក្នុងMicrosoft Exchange Server។ក្រោយពីរកឃើញភាពងាយរងគ្រោះ ក្រុមអ្នកវិភាគអះអាងថា ភាពងាយរងគ្រោះទាំងពីរនេះអាចជួយឱ្យតួអង្គគម្រាមកំហែងចូលប្រើ និងគ្រប់គ្រងលើបណ្តាញអាជីវកម្មបាន។
ទោះយ៉ាងណាក៏ដោយនៅក្នុងរបាយការណ៍ស្តីអំពីការគម្រាមកំហែងរបស់ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពតាមអ៊ីនធឺណិតបញ្ជាក់ឲ្យដឹងនៅថ្ងៃអង្គារ ទី១៣ ខែមេសាថា ពួកគេបានអនុវត្តការត្រួតពិនិត្យប្រចាំខែក្នុងកំឡុងខែ ដែលក្រុមហ៊ុន Microsoft ផ្តល់នូវបំណះជួសជុលមួយចំនួនលើភាពងាយរងគ្រោះ។
ក្រោយពីបានដឹងព័ត៌មានលម្អិតទាំងអស់ទាក់ទងនឹងភាពងាយរងគ្រោះ ក្រុមហ៊ុនMicrosoft ស្នើឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពចុងក្រោយដើម្បីឱ្យពួកគេអាចការពារពីគុណវិបត្តិបែបនេះ។ លើសពីនេះផងដែរ ក្រុមអ្នកស្រាវជ្រាវ ESET បានប្រកាសថាមានក្រុមហេកឃ័រជិត១០ ក្រុមផ្សេងទៀតបានចូលរួមក្នុងការវាយប្រហារ និងកំពុងទាញយកអត្ថប្រយោជន៍ពីភាពងាយរងគ្រោះ zero-day ជាបន្តបន្ទាប់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា