តុលាការសម្រេចឃុំខ្លួនប្រធានក្រុមហេគឃ័រ Notorious FIN7  រយៈពេល១០ឆ្នាំពីបទហេគ និងលួចកាតឥណពន្ធ

0

តុលាការសម្រេចកាត់ទោសលើបុរសជនជាតិអ៊ុយក្រែនមួយរូបដែលមានឈ្មោះថា Fedir Hladyr ឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ក្រោយពីសមត្ថកិច្ចចាប់បានពាក់ព័ន្ធការហេគលើក្រុមហ៊ុនសហរដ្ឋអាមេរិកជិត១០០ក្រុមហ៊ុន និងការលួចលេខកាតឥណពន្ធជាច្រើន និងបានធ្វើឱ្យបាត់បង់ប្រាក់ច្រើនជាងចំនួន ៣ពាន់លានដុល្លារនៅជុំវិញពិភពលោក។

​សូម​រំលឹក​ផងដែរ​ថា លោក Fedir Hladyr  អាយុ៣៥ឆ្នាំ ជាជនជាតិអ៊ុយក្រែន ដំបូងត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងទីក្រុង Dresden នៅប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ២០១៨ ហើយក្រោយមកត្រូវបានគេឃុំខ្លួនទុកក្នុងទីក្រុង Seattle នៅសហរដ្ឋអាមេរិក។ ក្រោយមកគាត់បានសារភាពទោសកំហុសនៅឆ្នាំ២០១៩ពីការរៀបចំផែនការធ្វើសកម្មភាពហេគលួចស្តាប់និងលួចបន្លំ។

សូមបញ្ជាក់ថា លោក Fedir Hladyr  ធ្វើការជាប្រធាន និងអ្នកគ្រប់គ្រងលើប្រព័ន្ធសំរាប់ក្រុមហេគ ដែលគេស្គាល់ក្រុមនោះមានឈ្មោះថា FIN7។ ក្រុមហេគឃ័រ FIN7 នេះមិនត្រឹមតែធ្វើប្រតិបត្តិការវាយលុកលើក្រុមហ៊ុននានានោះទេ ប៉ុន្តែក្រុមហេគឃ័រទាំងនោះថែមទាំងបានលួចយកលេខកាតធនាគារថែមទៀតផង។

យោងតាមការបញ្ចាក់ពីនាយកដ្ឋានយុត្តិធម៌សហរដ្ឋអាមេរិក(U.S. Department of Justice)បានបញ្ជាក់ឲ្យដឹងថា  លោក Hladyr បានចូលរួមជាមួយក្រុមហ៊ុន FIN7 តាមរយៈក្រុមហ៊ុនល្បីល្បាញមួយដែលមានឈ្មោះ Combi Security ដោយនោះជាក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺរណិតក្លែងក្លាយ។ យ៉ាងណាមិញ ក្រោយពីមានការស៊ើបអង្កេតស៊ីជម្រៅ អ្នកជំនាញនិយាយថា បើទោះបីមានការចាប់ខ្លួនប្រធានក្រុមហេគឃ័រ FIN7 (លោក Hladyr )ក៏ដោយក៏សមាជិកហេគឃ័រផ្សេងទៀតកំពុងបន្តប្រតិបត្តិការឧក្រិដ្ឋរបស់ពួកគេដដែល។បច្ចុប្បន្ន ប្រធានក្រុមហេគឃ័រ FIN7 លោក Fedir Hladyr ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ៕

 ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here